Page


Sunday, January 10, 2016

ព្រះបន្ទូលថ្ងៃនេះ

រឿងប្រៀបប្រដូចនៃគ្រាប់ពូចដុះ និង គ្រាប់ពូជតូចល្អិត
ម៉ាកុស ៤:២៦-៣៤

ព្រះយេស៊ូវពន្យល់ពីលក្ខណៈពីសេសនៃនគរព្រះ ដោយលើករឿងប្រៀបប្រដូចពីរបី។ ទ្រង់ក៏ពន្យល់បន្ថែមពីរបៀបដែលពួកអ្នកទទួលសេចក្ដីពីតនេះ ត្រូវឆ្លើយតប។

តើព្រះយេស៊ូវជានរណា?

            ៣៣-៣៤ ព្រះយេស៊ូវបានពន្យល់ពីអត្ថន័យនៃព្រះបន្ទូលទ្រង់ ដោយខ្លឹមសារស៊ីជំរៅដល់ពួកអ្នកជឿ ហើយដើរតាមទ្រង់។ កាលណាយើងពិតជាលះបង់ខ្លួន ដើម្បីដើរតាមព្រះយេស៊ូវ ហើយចង់ធ្វើតាមព្រះបន្ទូលនោះ ទ្រង់នឹងផ្ដល់ដល់យើងនូវការយល់ដឹងបន្ថែមទៀត។ ចូរយើងទទួលយកព្រះគុណទ្រង់ ហើយស្វែងរកព្រះបន្ទូលនៃព្រះអម្ចាស់ចុះ។

គិត និង ស្វែងយល់

            ព្រះយេស៊ូវបានប្រៀបធៀបនគរព្រះទៅនឹងកសិករ ដែលបាចគ្រាប់ពូជទៅលើដី។ គ្រាប់ដែលគេបាចនោះ ក៏បានដុះធំឡើង ដោយគ្មាននរណាយល់ថាជាយ៉ាណា រួចមកវាក៏ត្រូវគេប្រមូលផល។ ឯនគរព្រះក៏នឹងដុះឡើង (រាលដាល) ដោយគ្មាននរណាដឹងថាជាយ៉ាងណា ហើយក៏នឹងដល់ពេលត្រូវប្រមូលផល (ជំនុំជំរះ) ដូចគ្នា។ ព្រះយេស៊ូវក៏បានពន្យល់ពីនគរព្រះ តាមរយៈរឿងគ្រាប់ពូជតូចល្អិតដែរ។ ដូចជាគ្រាប់ពូជតូចល្អិត បានដុះក្លាយជាដើមឈើធំជាងគេជាយ៉ាងណា នោះនគរព្រះដែលមើលទៅដូចជាតូច ហើយទន់ខ្សោយនេះ ក៏នឹងក្លាយជានគរដ៏ខ្លាំងបំផុតជាយ៉ាងនេះដែរ (២៦-៣៤)។

តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំ?

            ២៦-២៩ នគរព្រះដែលបានមកដល់យើង តាមរយៈព្រះយេស៊ូវគ្រីស្ទនោះ កំពុងតែដុះដាលក្នុងពេលដែលយើងមិនយល់ពីរបៀបដែលវាដុះ។ ដូចជាគ្រាប់ពូជដែលដុះពន្លកយ៉ាងណា នោះនគរព្រះក៏នឹងដុះពន្លកយ៉ាងនោះដែរ។ ចូរយើងរាប់នូវចំនួនដំណឹងល្អ ដែលបានប្រកាសយ៉ាងស្វាហាប់ទៅដល់មនុស្សជាច្រើន ហើយចូរផ្សាយព្រះបន្ទូលព្រះដល់អ្នកដទៃ។

អានគម្ពីរ៖ លោកុប្បត្តិ ៣៤-៣៦
អធិស្ឋាន៖ ទោះជាពេលនេះ ក្រុមអ្នកជឿយើងខ្ញុំ ហាក់ដូចជា នៅខ្សោយក្ដី សូមជួយឲ្យយើងខ្ញុំមើលទៅនគរមួយ ដែលទ្រង់នឹងធ្វើឲ្យសម្រេច។


©សម្ព័ន្ធព្រះបន្ទូលកូរ៉េ និងCTM


Show Comments: OR

No comments:

Post a Comment