Page


Friday, January 29, 2016

ព្រះបន្ទូលថ្ងៃនេះ

ទីសំគាល់៣
និក្ខមនំ ៤:-
ម៉ូសេមានការរារែកក្នុងការធ្វើតាមការត្រាស់ហៅ ដោយព្រោះសមត្ថភាពតិចតួចរបស់គាត់ តែព្រះបានបង្ហាញដល់គាត់នូវការអស្ចារ្យ៣យ៉ាង។
តើព្រះជានរណា?
            - ព្រះបានធ្វើឲ្យដំបងម៉ូសេក្លាយជាសត្វពស់។ ព្រះបានធ្វើឲ្យម្ចាស់ដំបងនោះ (ម៉ូសេ) ទៅជាអង្គទ្រង់។ ពេលនេះ បើម៉ូសេធ្វើតាម ដំបងនឹងក្លាយជាឧបករណ៍ ដើម្បីបង្ហាញពីព្រះចេស្ដានៃព្រះ។ តែបើគាត់មិនធ្វើតាមវិញនោះ ដំបងនោះនឹងក្លាយជាពស់ពិស ដែលនឹងចឹកម៉ូសេ។ ដូចគ្នានេះដែរ ទ្រព្យសម្បត្តិរបស់យើង ដែលមានលុយកាក់ និងប្រាជ្ញាជាដើមនោះ នឹងត្រូវយកទៅប្រើជាឧបករណ៍របស់ព្រះ បើយើងធ្វើតាមទ្រង់។ តែបើយើងមិនធ្វើតាមទ្រង់វិញនោះ វានឹងក្លាយជាសត្វពស់ ដែលនឹងចឹកយើងជាមិនខាន។
គិត និង ស្វែងយល់
            ព្រះផ្ដល់ការងារដល់ម៉ូសេ។ ទ្រង់បានប្រាប់គាត់នូវអ្វី ដែលគាត់ត្រូវធ្វើ ព្រមទាំងការឆ្លើយតបពីគេ និងលទ្ធផល ដែលគាត់ត្រូវទទួល ដោយចៀសមិនផុត។ ប៉ុន្តែម៉ូសេនៅតែមានការស្ទាក់ស្ទើរក្នុងការធ្វើតាមការត្រាស់ហៅរបស់ព្រះ។ ដូច្នេះព្រះក៏បានបង្ហាញដល់ម៉ូសេនូវទីសម្គាល់៣យ៉ាងទុកជាសំអាង។ ទី១ ព្រះបានធ្វើឲ្យដំបងម៉ូសេក្លាយជាសត្វពស់ និងធ្វើឲ្យក្លាយជាដំបងវិញ។ ទី២ ព្រះបានធ្វើឲ្យដៃម៉ូសេកើតឃ្លង់ ហើយធ្វើឲ្យជាវិញ។ ហើយទី៣ ពេលយកទឹកទន្លេនីលមកចាក់លើដីគោក នោះវាក្លាយជាឈាម (១-៩)។
តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំ?
          ១ ម៉ូសេមានការរារែកក្នុងការធ្វើតាមការត្រាស់ហៅរបស់ព្រះ។ ការនេះគឺដោយព្រោះ គាត់ផ្ដោតលើភាពកំសោយរបស់ខ្លួនជាជាងមើលទៅលើព្រះ។ ចូរឆ្លុះបញ្ចាំងឲ្យឃើញថា តើការស្ទាក់ស្ទើររបស់យើង បណ្ដាលមកពីយើងមើលមកខ្លួនឯង ដោយមិនមើលទៅលើព្រះ ឬយ៉ាងណា?

អានគម្ពីរ៖ លេវីវិន័យ ៥-
អធិស្ឋាន៖ សូមជួយយើងខ្ញុំឲ្យស្ដាប់បង្គាប់ទ្រង់ ព្រោះយើងខ្ញុំតែងខ្លាចបរាជ័យ។

©សម្ព័ន្ធព្រះបន្ទូលកូរ៉េ និងCTM


Show Comments: OR

No comments:

Post a Comment