Page


Wednesday, January 6, 2016

ព្រះបន្ទូលថ្ងៃនេះ

ព្រះយេស៊ូវផ្ដល់ជីវិត
ម៉ាកុស ៣:-១៩

អត្ថបទនេះបង្ហាញពីការខ្វះជំនឿរបស់ពួកមេសាសនា ដែលមិនឲ្យតម្លៃព្រះយេស៊ូវ ទោះជាគេបានឃើញផ្ទាល់ភ្នែកនូវការអស្ចារ្យជាច្រើនរបស់ទ្រង់ក្ដី។

តើព្រះយេស៊ូវជានរណា?

            -១២ ពេលមានមនុស្សជាច្រើនមករកទ្រង់ ក្រោយពីបានឮអំពីការអស្ចារ្យដែលទ្រង់បានធ្វើនោះ ទ្រង់ក៏បានគេចមុខពីគេ។ ការនេះគឺដោយព្រោះ ទ្រង់មិនចង់ឲ្យគេឃើញថា ការងារទ្រង់គឺគ្រាន់តែជាការប្រោសជម្ងឺ និងការបណ្ដេញអារក្សប៉ុណ្ណោះនោះទេ។ សូម្បីតែនៅសព្វថ្ងៃនេះក៏ព្រះយេស៊ូវ មិនចង់ឲ្យដំណឹងល្អនៃនគរព្រះក្លាយជាអ្វី ដែលគ្រាន់តែបំពេញសេចក្ដីត្រូវការរបស់មនុស្សនោះដែរ។
            ១៤-១៥ ព្រះយេស៊ូវបានតែងតាំងពួកសិស្ស ១២នាក់ ហើយប្រទានអំណាចដល់គេ ដើម្បីឲ្យគេអាចសម្រេចការងារបាន។ តើអ្វីជាការងារ ដែលព្រះអម្ចាស់បានត្រាស់ហៅឲ្យយើងធ្វើ? មុននឹងអនុវត្តការងារនោះ កុំភុំភ្លេចថា យើងត្រូវនៅជាមួយនឹងព្រះអម្ចាស់ និងធ្វើជាសិស្សទ្រង់ពិតប្រាកដជាមុនសិន។

គិត និង ស្វែងយល់

            ព្រះយេស៊ូវបានជ្រាបថា ទ្រង់អាចនឹងត្រូវគេចោទប្រកាន់ ពីបទមិនកាន់តាមថ្ងៃឈប់សំរាក បើទ្រង់ប្រោសមនុស្សឈឺនៅថ្ងៃឈប់សំរាកនោះ។ តែទ្រង់មានបន្ទូលថា ការធ្វើល្អ (ជួយជីវិត) នៅថ្ងៃឈប់សំរាក ហើយប្រោសមនុស្សពិការដៃនេះ វាប្រសើរជាង។ តាំងពីពេលនោះមក ពួកផារិស៊ី និងពួកហេរ៉ូឌ ក៏មានគម្រោងសម្លាប់ព្រះយេស៊ូវ (១-៦)។ មានមនុស្សជាច្រើនមករកព្រះយេស៊ូវ ហើយទ្រង់បានតាំងមនុស្ស ១២នាក់ ក្នុងចំណោមពួកគេឲ្យធ្វើជាសិស្សទ្រង់។ ពួកសិស្សទាំងនោះមានខ្លះជាអ្នកនេសាទ ជាមនុស្សសាមញ្ញបំផុត ហើយខ្លះទៀត ជាអ្នកយកពន្ធ ជាមនុស្សដែលគេស្អប់ខ្ពើម។ តែព្រះយេស៊ូវបាននៅជាមួយគេ ហើយផ្ដល់ដល់គេនូវអំណាច ក្នុងការប្រកាសដំណឹងល្អ និងបណ្ដេញអារក្ស (៧-១៩)។

អានគម្ពីរ៖ លោកុប្បត្តិ ២១-២៣
អធិស្ឋាន៖ ដោយព្រោះទ្រង់បានផ្ដល់សេរីភាពដល់យើងខ្ញុំ ដោយការប្រោសយើងខ្ញុំឲ្យជាតាមរយៈដំណឹងល្អនោះ សូមជួយយើងខ្ញុំឲ្យធ្វើការ ដើម្បីការស្ដារឡើងវិញ និងការផ្សះផ្សានៃអ្នកដទៃ។


©សម្ព័ន្ធព្រះបន្ទូលកូរ៉េ និងCTM


Show Comments: OR

No comments:

Post a Comment