Page


Tuesday, February 23, 2016

ព្រះបន្ទូលថ្ងៃនេះ

ម្នាក់មួយខ្ញឹង
និក្ខមនំ ១៦:១៣-២០
ព្រះបានកំណត់ចំនួននំម៉ាន៉ាច្បាស់លាស់ ដើម្បីឲ្យគេប្រមូលរាល់ថ្ងៃ។ នំម៉ាន៉ា ដែលរើសយកទៅនោះ មិនត្រូវទុកឲ្យសល់ដល់ព្រឹកឡើយ។ តែមានពួកអ៊ីស្រាអែលខ្លះ ធ្វើតាមការបង្គាប់នេះមិនបានទេ។
តើព្រះជានរណា?
            ១៦-១៨ ព្រះបានប្រទាននំម៉ាន៉ារាល់ថ្ងៃ ហើយបានបង្គាប់ថា​ ឲ្យម្នាក់ៗយកតែមួយខ្ញឹង ដែលល្មមសម្រាប់ខ្លួនឯនប៉ុណ្ណោះ។ ព្រះធ្វើបែបនេះ ដើម្បីធានាថា កុំឲ្យមានការលើសខ្វះ ឬបានតិចច្រើនឡើយ។ ព្រះមិនសព្វព្រះទ័យនឹងលោកិយនេះ ដែលទ្រព្យសម្បត្តិរបស់គេបង្កើតឲ្យមានអំណាច និងការរើសអើងនោះទេ។ ដូច្នេះ ក្រុមជំនុំ ដែលជាសហគមន៍នៃរាស្រ្តព្រះនោះ ត្រូវកែទម្រង់ប្រព័ន្ធធ្វើឲ្យខូចប្រយោជន៍ ហើយដេញតាមការឲ្យ និងការចែករំលែក ដើម្បីឲ្យសង្គមយើងក្លាយជាសង្គមមួយដែលមិនមានពេក ឬក្រពេក។
គិត និង ស្វែងយល់
            ព្រះក៏បានផ្ដល់សាច់ (ក្រួច) ដល់អ៊ីស្រាអែល តាមការសន្យា។ ទ្រង់ក៏បានប្រទាននូវអាហារប្រចាំថ្ងៃ (នំម៉ាន៉ា) ផងដែរ។ អ៊ីស្រាអែលគ្រប់គ្នាអាចរើសនំម្នាក់មួយខ្ញឹង ដោយមិនមានលើសខ្វះ។ ទោះជាម៉ូសេបានប្រាប់គេថា កុំឲ្យទុកនំនោះដល់ព្រឹកក៏ដោយ ក៏មានអ្នកខ្លះមិនធ្វើតាមដែរ។ ជាលទ្ធផលក៏មានដង្កូវនៅក្នុងនំសល់នោះ ហើយម៉ូសេក៏ខឹងយ៉ាងខ្លាំង (១៣-២០)។
តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំ?
          ១៩-២០ មានអ្នកខ្លះមិនធ្វើតាមបង្គាប់ព្រះ បានទុកនំម៉ាន៉ាឲ្យសល់ដល់ព្រឹក។ អ្នកទាំងនេះយល់ថា ជីវិតគេត្រូវទ្រទ្រង់ដោយនំម៉ាន៉ានោះ មិនមែនដោយព្រះទេ។ តើយើងជឿថា ទ្រព្យសម្បត្តិហូរហៀររបស់យើងអាចធានាចំពោះអនាគតរឹងមាំរបស់យើង ជាជាងព្រះឬ?

អានគម្ពីរ៖ ចោទិយកថា ២៤-២៧
អធិស្ឋាន៖ យើងខ្ញុំនឹងពឹងផ្អែកលើព្រះ ដែលបំពេញយើងខ្ញុំទាំងការសម្បូរហូរហៀរ និងការខ្វះខាត។

©សម្ព័ន្ធព្រះបន្ទូលកូរ៉េ និងCTM


Show Comments: OR

No comments:

Post a Comment