Page


Friday, December 18, 2015

ព្រះបន្ទូលថ្ងៃនេះ

រូបភាពនៃជំនឿពិត
ហេព្រើរ ១១:-១២

ជំពូក១១នេះពន្យល់យ៉ាងច្បាស់ពីអ្វីដែលជាជីវិតនៃក្ដីជំនឿពិត។ ជីវិតដែលមានជំនឿពិត គឺជាប្រតិកម្មរបស់មនុស្សទៅនឹងប្រវត្តិសាស្ត្រនៃការប្រោសលោះរបស់ព្រះ។

គិត និងស្វែងយល់

ជំនឿមិនមែនជាភាពជាក់ស្ដែង ដែលអាចមើលឃើញនោះទេ តែវាជាការជឿជាក់ និងការសម្លឹងទៅមើលរង្វាន់ ដែលព្រះបានសន្យា (១-៣)។ មានពួកចាស់ទុំដែលមានជំនឿជាច្រើនបានបង្ហាញសេចក្ដីជំនឿខ្លួន តាមរយៈជីវិតរបស់គេ។ ដោយសារជំនឿ នោះអេបិលបានថ្វាយតង្វាយដែលគួរទទួល ហើយដោយសារជំនឿ នោះហេណុកបានរស់ក្នុងជីវិតដែលគាប់ព្រះហឫទ័យព្រះ។ ដោយសារជំនឿ នោះណូអេបានធ្វើទូកបន្ទាប់ពីទទួលការព្រមានរបស់ព្រះ ទោះជាហេតុការណ៍នោះមិនទាន់ឃើញនិងភ្នែកនៅឡើយក្ដី។ ឯអ័ប្រាហាំក៏ដូច្នេះដែរ ដោយសារជំនឿគាត់បានចេញពីស្រុកកំណើតទៅរស់នៅលើទឹកដី ដែលព្រះបានសន្យា ដោយមិនដឹងថា គាត់ត្រូវទៅណានោះទេ។ ឯសារ៉ាក៏មានជំនឿលើការសន្យារបស់ព្រះ ដែលថាប្រទានកូនដល់នាងដែរ ទោះជានាងមិនអាចមានកូនដោយព្រោះអាយុច្រើនក្ដី (៤-១២)។

តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំ?

       - និយាយពីពួកអ្នកជឿនៅសញ្ញាចាស់ ទោះជាគេមិនអាចមើលឃើញនូវរឿងរ៉ាវនៃការប្រោសលោះ ដែលបានសម្រេច តាមរយៈព្រះយេស៊ូវក្ដី ក៏ដោយសារជំនឿដែលគេមាននោះ គេបានបង្ហាញចេញពីចិត្តគេដែរ។ ទោះជាគេគ្រាន់តែបានពិសោធនូវប្រផ្នូលព្រៀលៗក្ដី ក៏គេអាចមើលឃើញនូវអ្វីដែលគេសង្ឃឹម តាមរយៈសេចក្ដីជំនឿដែរ។
         គឺដោយសារជំនឿនេះឯង ដែលយើងដឹងថា លោកិយនេះត្រូវបានបង្កើតឡើងដោយសារព្រះបន្ទូលនៃព្រះ។ ជំនឿធ្វើឲ្យយើងទទួលស្គាល់ថា លោកិយនេះករកើងឡើង ដោយសារព្រះ ហើយថា យើងរស់នៅដោយពឹងផ្អែកលើព្រះបន្ទូលព្រះ។ ពេលមើលទៅលើស្នាព្រះហស្ដទ្រង់ តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះតួអង្គព្រះ និងការគ្រប់គ្រងដ៏អស្ចារ្យរបស់ទ្រង់?

អានគម្ពីរ៖ ២ពេត្រុស ១-
អធិស្ឋាន៖ សូមឲ្យយើងខ្ញុំរស់ក្នុងជីវិត ដែលគាប់ព្រះទ័យទ្រង់ ហើយដោយជំនឿ សូមឲ្យយើងខ្ញុំពឹងផ្អែកលើព្រះបន្ទូលនៃការសន្យារបស់ទ្រង់ ហើយសូមជួយយើងខ្ញុំឲ្យធ្វើតាមព្រះបន្ទូលនោះ។

©សម្ព័ន្ធព្រះបន្ទូលកូរ៉េ និងCTM

https://www.facebook.com/phnompenhjoychurch/?ref=hl
Show Comments: OR

No comments:

Post a Comment