Page


Tuesday, November 3, 2015

ព្រះបន្ទូលថ្ងៃនេះ

ព្រះគង់ជាមួយយ៉ូសែបនៅក្នុងគុក

លោកុប្បត្តិ ៣៩:២០-៤០:៤
នាយពិសេសថ្វាយពែង និងមេពួកអ្នកដុតនំក៏ជាប់គុកជាមួយយ៉ូសែបដែរ ហើយមេក្រុមរក្សាស្ដេចបានឲ្យយ៉ូសែបនៅបន្ទប់ជាមួយអ្នកទាំង២។

តើព្រះជានរណា?

២១-២៣ ព្រះគង់នៅជាមួយយ៉ូសែប ទើបគាត់មានជោគជ័យ ទោះជាគាត់នៅក្នុងគុកក្ដី។ លោកិយអាចគិតថា ការជាប់គុករបស់យ៉ូសែបនៅផ្ទះប៉ូទីផារ គឺជាការបរាជ័យ តែចំពោះយ៉ូសែបវិញ វាជាការតែងតាំងនូវតួនាទីផ្សេងវិញ។ មិនថាស្ថិតក្នុងបរិយាកាសណាឡើយ ឲ្យតែកន្លែងណាមានព្រះគង់នៅជាមួយយើង កន្លែងនោះជានគរស្ថានសួគ៌។

គិត និងស្វែងយល់

ទោះជាយ៉ូសែបត្រូវជាប់គុក បន្ទាប់ពីការមួលបង្កាច់ក្ដី ក៏ព្រះគង់នៅជាមួយគាត់ ហើយគាត់បន្តមានជោគជ័យក្នុងគ្រប់ការដែលខ្លួនធ្វើដែរ។ ដូច្នេះ យ៉ូសែបទទួលបាននូវការពេញចិត្តពេញថ្លើមពីសំណាក់មេគុក ហើយតាំងគាត់ឲ្យកាន់កាប់លើអ្នកទោសទាំងអស់ (២០-២៣)។ ក្រោយមកអ្នកថ្វាយពែង និងអ្នកដុតនំរបស់ផារ៉ោនត្រូវជាប់ក្នុងគុកតែមួយ នោះប៉ូទីផារក៏បង្គាប់ឲ្យយ៉ូសែបទៅនៅបន្ទប់ជាមួយគេ ដោយព្រោះគេមានតួនាទីខ្ពស់ (៤០:១-៤)។

តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំ?

១-៤ អ្នកថ្វាយពែង និងអ្នកដុតនំត្រូវជាប់គុកជាមួយយ៉ូសែប ហើយតាមរយៈអ្នកទាំង២នោះ ធ្វើឲ្យយ៉ូសែបអាចរៀនពីនយោបាយ នឹងសេដ្ឋកិច្ចនៃស្រុកអេស៊ីព្ទបាន។ គុកបានក្លាយជាសាលារៀនសម្រាប់យ៉ូសែប ជាកន្លែងដែលគាត់ត្រៀមខ្លួនសម្រាប់អនាគត ជាជាងការចំណាយពេលក្នុងភាពអស់សង្ឃឹម។ តើយើងមានការរសាយចិត្តឬ ពេលស្ថានភាពពិតវាមិនស៊ីគ្នា និងការរំពឹងទុករបស់យើង? បើយើងអត់ធ្មត់ហើយនៅស្ងៀមនោះ ព្រះគុណរបស់ព្រះនឹងធ្លាក់មកលើយើង៕

  • អានគម្ពីរ៖ យ៉ូហាន ១០-១៣
  • អធិស្ឋាន៖ ដោយព្រោះទ្រង់គង់ជាមួយយើងខ្ញុំ គ្រប់ទីកន្លែងដែលយើងទៅនោះ យើងខ្ញុំជឿថា ទ្រង់នឹងឲ្យយើងខ្ញុំជោគជ័យ៕

©សម្ព័ន្ធព្រះបន្ទូលកូរ៉េ និង CTM, ព្រះបន្ទូលថ្ងៃនេះ, តុលា-ធ្នូ ២០១៥,



Show Comments: OR

No comments:

Post a Comment