យ៉ូសែបកាត់យល់សប្តិពួកអ្នកទោសលោកុប្បត្តិ ៤០:៥-២៣
យ៉ូសែបបានកាត់យល់សប្តិរបស់អ្នកថ្វាយពែង
និងអ្នកដុតនំ។ ការកាត់យល់សប្តិរបស់គាត់បានក្លាយជាការពិត
ដោយមានម្នាក់បានទៅធ្វើការនៅក្នុងវាំងវិញ ឯម្នាក់ទៀតត្រូវគេសំឡាប់
គិត និងស្វែងយល់
ពេលយ៉ូបសែបបានទៅនៅក្នុងបន្ទប់ជាមួយអ្នកទោសទាំង២នាក់នោះ
(៤) គាត់ក៏បានកាត់យល់សប្តិឲ្យគេ។ យ៉ូសែបដែលជាអ្នកយល់សប្តិនោះ (៣៧:១៩) ក៏បានក្លាយជាអ្នកកាត់យល់សប្តិទៅវិញ។ បីថ្ងៃក្រោយមក
ការដែលយ៉ូសែបកាត់ស្រាយនោះ ក៏បានសម្រេច។ អ្នកថ្វាយពែងក៏បានទៅកាន់តួនាទីដើមវិញ
ឯអ្នកដុតនំក៏ត្រូវគេសំឡាប់។ យ៉ូសែបបានសុំអ្នកថ្វាយពែងនោះនឹកចាំពីខ្លួន
ហើយជួយគាត់ផង តែអ្នកថ្វាយពែងនោះ ក៏បានភ្លេចពីសំណូមពររបស់យ៉ូសែបភ្លាម (៥-២៣)។
តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំ?
១៤-២៣ យ៉ូសែបបានសុំអ្នកថ្វាយពែងនោះថា
ពេលគាត់បានត្រឡប់ទៅកាន់តួនាទីវិញ សូមនិយាយពីខ្លួនគាត់
និងភាពគ្មានទោសកំហុសរបស់គាត់ប្រាប់ផារ៉ោនផង។ យ៉ូសែបបានគិតថា
នេះជាឱកាសដែលព្រះនឹងផ្ដល់ឲ្យ ដើម្បីបញ្ជាក់ពីភាពគ្មានទោសរបស់គាត់។
តែគំនិតរបស់ព្រះជ្រៅជាងគំនិតរបស់យ៉ូសែប គឺទ្រង់កំពុងត្រៀមឲ្យមានកិច្ចការធំ
ដែលយ៉ូសែបស្មានមិនដល់។ ចូរពិចារណា ហើយប្រមើលមើលនូវមធ្យោបាយអាថ៌កំបាំងរបស់ព្រះ
ដែលលើសហួសពីគំនិតរបស់យើង។
២០-២៣ ការយល់សប្តិរបស់អ្នកទាំង២ ក៏បានសម្រេចតាមការកាត់ស្រាយរបស់យ៉ូសែបមែន។
ជោគវាសនារបស់អ្នកទាំង២ត្រូវបានសម្រេចដោយព្រះ។ តាមរយៈការនេះ ជាការបង្ហាញថា អនាគត
និងជីវិតរបស់គេស្ថិតនៅក្រោមព្រះ មិនមែននៅក្រោមផារ៉ោនទេ។
តើអនាគតរបស់យើងពឹងផ្អែកលើអ្នកណា?
អានគម្ពីរ៖
យ៉ូហាន ១៤-១៦
អធិដ្ឋាន៖
ព្រះដែលជាម្ចាស់នៃការយល់សប្តិរបស់យើងខ្ញុំអើយ យើងខ្ញុំសូមថ្វាយថ្ងៃនេះ
និងថ្ងៃស្អែកដល់ទ្រង់ហើយ៕

