Page


Thursday, December 10, 2015

ព្រះបន្ទូលថ្ងៃនេះ

ព្រះគ្រីស្ទខ្ពស់ជាងស្ថានសួគ៌
ហេព្រើរ ៧:២០-២៨

ដោយព្រោះព្រះយេស៊ូវបានក្លាយជាសម្ដេចសង្ឃ ដោយសារសម្បថរបស់ព្រះ មិនដូចជាសម្ដេចសង្ឃធម្មតាក្នុងសញ្ញាចាស់នោះទេ ទើបទ្រង់មានឋានៈខ្ពស់ជាងសម្ដេចសង្ឃណាទាំងអស់។

តើព្រះជានរណា?

            ២៦ ដោយមានភាពបរិសុទ្ធ ឥតពុតមាយា ហើយឥតសៅហ្មងនោះ ព្រះយេស៊ូវត្រូវបានញែកចេញពីមនុស្សមានបាប ហើយបានត្រឡប់ជាខ្ពស់ជាងស្ថានសួគ៌ទៅទៀត។ ហេតុនេះហើយទើ់បទ្រង់តែមួយគត់ ដែលស័ក្កសមនឹងប្រោសលោះអំពើបាបយើង។ ទ្រង់មិនគ្រាន់តែធ្វើឲ្យយើងឥតសៅហ្មង តាមរយៈព្រះបន្ទូល ដ៏មានអំណាចរបស់ទ្រង់ប៉ុណ្ណោះទេ គឺថែមទាំងនាំមនុស្សខ្សោយដូចជាយើង ឲ្យបានបរិសុទ្ធ ឥតពុតមាយា ដូចជាទ្រង់ដែរ។
            ២៧-២៨ ពួកសម្ដេចសង្ឃនៅសញ្ញាចាស់ត្រូវថ្វាយយញ្ញបូជារាល់ថ្ងៃ ដើម្បីអំពើបាបរបស់ខ្លួន និងរបស់បណ្ដាជន ឯព្រះយេស៊ូវវិញ បានថ្វាយយញ្ញបូជាតែមួយដងជាស្រេច សម្រាប់មនុស្សគ្រប់គ្នា។ ដោយហេតុនេះ យើងអាចចូលទៅចំពោះព្រះដោយក្លាហាន ហើយទទួលព្រះគុណទ្រង់រាល់ថ្ងៃ។

គិត និងស្វែងយល់

            ដោយព្រោះព្រះយេស៊ូវបានក្លាយជាសម្ដេចសង្ឃ ដោយសាសម្បថរបស់ព្រះនោះ ទើបសម្ដេចសង្ឃដទៃទៀតមិនអាចប្រៀបធៀបនិងអំណោយទានទ្រង់បានឡើយ។ ជាងនេះទៅទៀត ដោយព្រោះព្រះយេស៊ូវមានព្រះជន្មជារៀងរហូតនោះ ទើបមានតែទ្រង់ទេ ដែលអាចដើរតួនាទីជាសម្ដេចសង្ឃដ៏នៅអស់កល្ប ហើយអាចជួយសង្គ្រោះដល់អស់អ្នកណា ដែលចូលទៅរកព្រះ តាមរយៈទ្រង់ (២០-២៥)។ ផ្ទុយទៅនឹងសម្ដេចសង្ឃដទៃ ដែលត្រូវថ្វាយយញ្ញបូជារៀងរាល់ថ្ងៃនោះ ព្រះយេស៊ូវបានថ្វាយអង្គទ្រង់ ជាយញ្ញបូជារស់ម្ដងជាស្រេច។ ព្រះអម្ចាស់យេស៊ូវជាតួអង្គគ្រប់លក្ខណ៍ ដែលគ្មានបាបសោះ ទ្រង់ជាសម្ដេចសង្ឃគ្រប់លក្ខណ៍ដ៏នៅអស់កល្ប (២៦-២៨)។

អានគម្ពីរ៖ ហេព្រើរ ១-
អធិស្ឋាន៖ សូមឲ្យយើងខ្ញុំរស់នៅដោយអរគុណចំពោះព្រះគុណនៃព្រះអម្ចាស់ ដែលបានជួយសង្គ្រោះយើងខ្ញុំ ដោយការថ្វាយរូបកាយទ្រង់ម្ដងជាស្រេច។ សូមឲ្យយើងខ្ញុំរស់នៅដោយសារព្រះគុណនោះ។


©សម្ព័ន្ធព្រះបន្ទូលកូរ៉េ និងCTM
Show Comments: OR

No comments:

Post a Comment