Page


Wednesday, December 9, 2015

ព្រះបន្ទូលថ្ងៃនេះ

អំណាចនៃជីវិតដែលមិនចេះសូន្យ
ហេព្រើរ ៧:១១-១៩

អត្ថបទនេះ ប្រៀបធៀបព្រះយេស៊ូវគ្រីស្ទ ដែលតាមលំនាំលោកម៉ិលគីស្សាដែក និងពួកសង្ឃលេវី ដែលតាមលំនាំរបស់អើរ៉ុន ដើម្បីបងស្រាយពីការងាររបស់ព្រះយេស៊ូវ។

តើព្រះជានរណា?

            ១២ ព្រះយេស៊ូវបានធ្វើឲ្យក្រិត្យវិន័យចាស់ទៅជាថ្មី។ ទ្រង់មិនបានផ្លាស់ប្ដូរ ឬកែប្រែផ្នែកខ្លះនៃក្រិត្យវិន័យចាស់នោះទេ តែបានធ្វើវាឲ្យទៅជាថ្មីទាំងស្រុងវិញ។ ដូច្នេះ យើងរាល់គ្នាដែលនៅក្នុងព្រះគ្រីស្ទ នោះមិនត្រូវការនៅជាប់នឹងក្រិត្យវិន័យចាស់ទៀតទេ។
            ១៣-១៧ ព្រះយេស៊ូវគ្រីស្ទបានក្លាយជាសម្ដេចសង្ឃ ដែលមានអំណាចនៃជីវិត ដែលមិនចេះសូន្យដែលលើសហួសពីដែនកំណត់នៃសាច់ឈាម និងក្រិត្យវិន័យ។ ដូចគ្នានេះដែរ ការងាររបស់ព្រះយេស៊ូវ ក៏នឹងមិនចេះចប់ដែរ។ ពួកសង្ឃរបស់អើរ៉ុន សុទ្ធតែបានស្លាប់អស់ហើយ តែព្រះអម្ចាស់នៃយើងបានរស់ពីសុគត ហើយដើរតួជាសម្ដេចសង្ឃដ៏នៅអស់កល្ប។ ចូរមានជំនឿលើអំណាចនៃជីវិតអស់កល្បនេះ ហើយមើលទៅសម្ដេចសង្ឃដ៏នៅអស់កល្បរបស់យើងដោយជំនឿ។

គិតនិងស្វែងយល់

            ពួកសង្ឃលេវី ដែលមិនគ្រប់លក្ខណ៍ មិនអាចធ្វើឲ្យបណ្ដាជនរបស់ខ្លួនបានគ្រប់លក្ខណ៍ឡើយ ដូច្នេះហើយ ទើបព្រះចាត់សង្ឃដ៏ធុំជាងគេមួយអង្គ ដែលមិនមែនចេញពីអំបូរលេវី។ ទ្រង់គឺជាព្រះយេស៊ូវ ដែលចេញពីអំបូរយូដា (១១-១៤)។
            ព្រះយេស៊ូវជាសង្ឃដ៏នៅអស់កល្ប តាមលំនាំលោកម៉ិលគីស្សាដែក ហើយបានក្លាយជាសង្ឃដែលមានអំណាចនៃជីវិតអស់កល្ប មិនដូចជាពួកសង្ឃលេវី ដែលបានក្លាយជាសង្ឃតាមរយៈសាច់ឈាមនោះទេ។ ដូច្នេះ ហើយ ទើបពួកសង្ឃលេវី មិនអាចធ្វើឲ្យមនុស្សបានគ្រប់លក្ខណ៍ ឬពេញវ័យឡើយ តែព្រះយេស៊ូវ ជាសង្ឃដ៏នៅអស់កល្បជានិច្ចវិញ អាចធ្វើបាន (១៥-១៩)។

អានគម្ពីរ៖ ២ធីម៉ូថេ ១-
អធិស្ឋាន៖ យើងខ្ញុំសូមសរសើរដល់ទ្រង់ ចំពោះការប្រទាននូវក្ដីសង្ឃឹមដ៏ធំជាងមុន ដោយទ្រង់បានក្លាយជាយញ្ញបូជាសម្រាប់លោះបាបយើងខ្ញុំនៅលើឈើឆ្កាង។


©សម្ព័ន្ធព្រះបន្ទូលកូរ៉េ និងCTM
Show Comments: OR

No comments:

Post a Comment