Page


Tuesday, December 22, 2015

ព្រះបន្ទូលថ្ងៃនេះ

ជីវិតដែលគួរនឹងការត្រាស់ហៅ
ហេព្រើរ ១២:១៤-២៩

អត្ថបទនេះ បង្រៀនយ៉ាងស្រួចស្រាវពីរបៀបដែលក្រុមជំនុំ (សហគមន៍អ្នកជឿ) ជាមនុស្សនៃការតាំងសញ្ញាថ្មី គួររស់នៅដោយឆ្លើយតបទៅនឹងព្រះគុណព្រះ។

តើព្រះជានរណា?

            ២៩ ដោយភ្លើងដែលឆេះបន្សុលនោះ ព្រះនឹងជំនុំជំរះអស់អ្នកណាដែលស្គាល់ព្រះគុណហើយ តែមិនចេះអរគុណ និងអ្នកដែលស្គាល់សេចក្ដីពិតហើយ តែមិនរស់តាមសេចក្ដីពិតនោះ។ ចូរកុំធ្វេសប្រហែសចំពោះការព្រមានរបស់ព្រះទាក់ទងនឹងការជំនុំជំរះនេះឡើយ។

គិត និង ស្វែងយល់

            ដោយព្រោះយើងបានបរិសុទ្ធដោយសារព្រះគុណព្រះនោះ យើងត្រូវរស់នៅក្នុងជីវិតសៅហ្មង។ ជាពិសេសយើងត្រូវប្រយ័ត្នចំពោះអំពើបាបខាងផ្លូវភេទ។ បើយើងមិនរស់ក្នុងជីវិតបរិសុទ្ធ ក្រោយពេលទទួលព្រះគុណព្រះហើយទេនោះ យើងអាចនឹងបាត់បង់នូវព្រះគុណ ដែលយើងបានទទួលនោះ (១៤-១៧)។
            យើងបានចេញពីភ្នំស៊ីណាយ (ការតាំងសញ្ញាចាស់ ជាតំណមនុស្សនៃក្រិត្យវិន័យ) ដែលមានការភ័យខ្លាច និងបញ្ហា ទៅឯភ្នំស៊ីយ៉ូន (ការតាំងសញ្ញាថ្មី ជាតំណមនុស្សនៃព្រះគុណ) ដែលយើងអាចចូលទៅជិតដើម្បីទទួលបានជីវិត។ ដូច្នេះ យើងត្រូវមានជំនឿលើការតាំងសញ្ញារបស់ព្រះ ហើយនៅរឹងមាំដល់ទីបញ្ចប់។ ដល់វេលាកំណត់នោះ ព្រះនឹងបញ្ឆេះដោយភ្លើងនូវអ្វីគ្រប់យ៉ាងដែលរង្គើ (១៤-១៩)។

តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំ?

            ១៤-១៧ យើងត្រូវព្យាយាមរស់ដោយសន្តិភាពជាមួយមនុស្សគ្រប់គ្នា ហើយរស់ដោយជីវិតបរិសុទ្ធ។ ដើម្បីដូច្នេះ យើងត្រូវមើលជុំវិញខ្លួន ក្រែងមាននរណាម្នាក់ក្នុងសាច់ញាតិយើងកំពុងបាត់បង់ព្រះគុណព្រះ។ យើងត្រូវប្រយ័ត្នកុំឲ្យបង្កើតផលអាក្រក់ឡើយ។ ចូរចាំថា ពេលយើងមិនព្យាយាមរស់ក្នុងជីវិតបរិសុទ្ធនោះ យើងអាចបាត់បង់នូវឱកាសនៃការប្រែចិត្ត។

អានគម្ពីរ៖ យូដាស ១
អធិស្ឋាន៖ សូមឲ្យយើងខ្ញុំរស់នៅដោយមេត្រីភាពជាមួយមនុស្សគ្រប់គ្នា និងរស់ដោយជីវិតបរិសុទ្ធ ដោយការអរព្រះគុណព្រះចំពោះការរាប់បញ្ចូលយើងរាល់គ្នាទៅក្នុងរាស្ត្ររបស់ទ្រង់។

©សម្ព័ន្ធព្រះបន្ទូលកូរ៉េ និងCTM


Show Comments: OR

No comments:

Post a Comment