ព្រះយេស៊ូវ ជាអ្នកគង្វាលចៀមដ៏ធំ
ហេព្រើរ ១៣:១៨-២៥
នៅទីបញ្ចប់នេះ
អ្នកនិពន្ធក៏បញ្ជាក់ម្ដងទៀតអំពីការងារប្រោសលោះ ដែលព្រះគ្រីស្ទបានធ្វើឲ្យសម្រេច
ហើយប្រាប់ពីមូលហេតុ ដែលយើងត្រូវរស់នៅដោយសរសើរទ្រង់។
តើព្រះជានរណា?
២៥
ព្រះប្រទាននូវព្រះគុណដល់យើងរាល់គ្នា។ ព្រះគុណជាទង្វើនៃបំណងល្អ
ដែលព្រះផ្ដល់ឲ្យដោយមិនបន្ទាបតម្លៃអស់អ្នកណា ដែលមិនសមនឹងទទួលវាឡើយ។
ចូរយើងខំប្រឹងឲ្យបានទទួលនូវព្រះគុណនេះ ក្នុងគ្រប់ផ្នែកនៃជីវិតយើង។ ហើយសង្ឃឹមថា
ព្រះគុណនេះនឹងហូរចេញទៅអ្នកដទៃតាមរយៈអ្នករាល់គ្នា។
គិត និង ស្វែងយល់
អ្នកនិពន្ធនេះបង្ហាញថា
គាត់បានអនុវត្តដោយបញ្ញាចិត្តជ្រះថ្លា ឥតសៅហ្មង ហើយបានស្នើសុំឲ្យគេអធិស្ឋានឲ្យគាត់
(១៨-១៩)។ រួចមកគាត់បានសរសើរដល់ព្រះយេស៊ូវ
និងថ្វាយសីរីល្អដល់ព្រះជាម្ចាស់។ នៅទីបញ្ចប់ ទោះជាគាត់បានសរសេរនូវពាក្យស្ដីបន្ទោស
ជំរុញ និងដាស់តឿននៅក្នុងសំបុត្ររបស់គាត់ទៅកាន់ពួកអ្នកជឿនេះក្ដី ក៏គាត់បង្ហាញថា
ចេតនារបស់គាត់ គឺចង់លើកទឹកចិត្តដល់គេដែរ។
គាត់ក៏បានផ្ដាំផ្ញើការសួរសុខទុក្ខដល់ពួកអញនកថ្វាយបង្គំព្រះ
និងពួកអ្នកដឹកនាំទាំងនោះដែរ។ គាត់បញ្ចប់សំបុត្ររបស់ខ្លួន
ដោយការអធិស្ឋានឲ្យព្រះគង់ជាមួយគេជានិច្ច (២០-២៥)។
តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំ?
១៨-១៩ យើងត្រូវអធិស្ឋានឲ្យពួកអ្នក
ដែលមានសេចក្ដីឧស្សាហ៍ក្នុងការបង្រៀនព្រះបន្ទូល។
ពួកគេជាមនុស្សដែលមានបញ្ញាចិត្តជ្រះថ្លាគ្រប់ផ្នែក
ហើយព្យាយាមធ្វើឲ្យសម្រេចនូវគោលបំណងរបស់ព្រះ។
តើខ្ញុំជួយអធិស្ឋានកម្រិតណាដល់អ្នកដែលប្រកាសដំណឹងល្អ? ឬបើខ្ញុំជាអ្នកប្រកាសព្រះបន្ទូលព្រះ
តើខ្ញុំមានការព្យាយាមកម្រិតណាក្នុងការអនុវត្តដោយសុចរិតក្នុងគ្រប់កាលៈទេសៈ?
អានគម្ពីរ៖ វិវរណៈ ៤-៥
អធិស្ឋាន៖ សូមឲ្យយើងខ្ញុំបម្រើក្រុមជំនុំ
និងព្រះអម្ចាស់ នូវព្រះគុណដែលទ្រង់បានប្រទានដល់យើងខ្ញុំ
ដើម្បីឲ្យយើងខ្ញុំអាចរស់ក្នុងជីវិតដែលទ្រង់សព្វព្រះទ័យ។
©សម្ព័ន្ធព្រះបន្ទូលកូរ៉េ និងCTM

