ព្រះអម្ចាស់អើយសូមទ្រង់តើនឡើង
ទំនុកដំកើង ៤៤:១-២៦
អ្នកនិពន្ធនេះបាននឹងរឿងដើម
ដែលព្រះបានជួយសង្គ្រោះពួកឰយុកោរបស់ខ្លួន និងរឿងបច្ចុប្បន្ន ដែលព្រះបានសង្គ្រោះជាតិសាសន៍ខ្លួន។
គាត់ប្រកាសថា គាត់នឹងអួតតែនៅក្នុងព្រះជាម្ចាស់ប៉ុណ្ណោះ។
ហើយគាត់និយាយពីស្ថានភាពខ្លួន ដែលត្រូវគេបោះបង់ចោល ដូចជាសត្វចៀមសម្រាប់ធ្វើសាច់
តែគាត់បានសុំនូវការប្រោសលោះពីព្រះ។
តើព្រះជានរណា?
៤
ព្រះគឺជាស្ដេចដែលបានផ្ដល់ជ័យជំនះដល់យ៉ាកុប (អ៊ីស្រាអែល)។ ព្រះបានការពារ
ហើយបានជួយសង្រ្គោះរាស្រ្តទ្រង់ពីការលំបាក។
ហើយទ្រង់បានក្លាយជាស្ដេចដ៏ស្មោះត្រង់របស់យើង។
គិត និង ស្វែងយល់
អ្នកនិពន្ធបាននឹកចាំពីការងាររបស់ព្រះ
ដែលបានធ្វើចំពោះឰយុកោរបស់ខ្លួនពីអតីតកាល។
មូលហេតុដែលអ៊ីស្រាអែលអាចមានជ័យជំនះជានិច្ចនោះ គឺដោយសារអំណាចរបស់ព្រះ
តែបន្ទាប់ពីព្រះបានចាកចេញពីអ៊ីស្រាអែល នោះអ្នកនិពន្ធ
និងរាស្រ្តរបស់ខ្លួនក៏ទទួលបរាជ័យ ហើយក្លាយជាអ្នកទោស និងមនុស្សដែលគេមើលងាយ (១-១៦)។ ទោះស្ថិតក្នុងស្ថានភាពនេះក្ដី
ក៏អ្នកនិពន្ធមិនបានបំពានការសន្យាជាមួយព្រះ ហើយមិនបានអធិស្ឋានទៅរកព្រះផ្សេងឡើយ។ គាត់បានអធិស្ឋានទៅកាន់តែព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ
ហើយសុំដោយអស់ពីចិត្ត ឲ្យទ្រង់តើនឡើង ហើយជួយដល់អ៊ីស្រាអែល
ដែលបានធ្លាក់ទៅក្នុងភាពវេទនា។ អ្នកនិពន្ធបានពឹងផ្អែកតែទៅលើសេចក្ដីស្រលាញ់
ដែលមិនចេះផ្លាស់ប្រែរបស់ព្រះប៉ុណ្ណោះ (១៧-២៦)។
តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំ?
២៣-២៦ អ្នកនិពន្ធបានជឿថា
កាលណាព្រះតើនឡើង នោះក្ដីមេត្តាករុណារបស់ទ្រង់ក៏សាយភាយដល់មនុស្សទាំងឡាយ
ឯខ្លួនគាត់ដែលឱនដល់ធូលីដី ហើយនៅជាប់នឹងដីនោះ ក៏អាចងើបឡើងវិញដែរ។
ដូច្នេះទើបគាត់សុំការឆ្លើយតបរបស់ព្រះដោយទំនុកចិត្ត។ គាត់បានជឿលើការគិតទុកជាមុន
និងព្រះចេស្ដារបស់ព្រះ ដែលលើសហួសពីការយល់ដឹងរបស់យើង។
អានគម្ពីរ៖ វិវរណៈ ១៩-២០
អធិស្ឋាន៖
ពេលខ្លះទ្រង់ផ្ដល់ដល់យើងខ្ញុំនូវការលំបាក ដែលមិនអាចយល់បាន។ តែយើងខ្ញុំជឿថា
ទ្រង់ស្រលាញ់យើងខ្ញុំជានិច្ច។
©សម្ព័ន្ធព្រះបន្ទូលកូរ៉េ និងCTM

