Page


Monday, December 28, 2015

ព្រះបន្ទូលថ្ងៃនេះ

ព្រះដែលជាពន្លឺរបស់ខ្ញុំ
ទំនុកដំកើង ៤៣:-

អ្នកនិពន្ធនេះត្រូវហ៊ុំព័ទ្ធទៅដោយពួកមនុស្សអាក្រក់ ដែលមិនកោតខ្លាចព្រះ តែគាត់ស្វែងរកជំនួយពីព្រះ ទោះជាពេលដែលគាត់អាចត្រូវដួលចុះក្ដី។ គាត់ក៏សុំឲ្យព្រះបញ្ជូនគាត់ទៅក្នុងពន្លឺ និងសេចក្ដីពិតរបស់ទ្រង់ដែរ។

គិត និង ស្វែងយល់

            អ្នកនិពន្ធមានការឈឺចាប់ និងខ្វល់ចិត្តពីការមួលបង្កាច់របស់ពួកមនុស្សអាក្រក់ ហើយថែមទាំងបានគិតថា ព្រះបានបដិសេធខ្លួនផង។ ប៉ុន្តែគាត់បានតាំងអារម្មណ៍ ហើយបានសួរដល់ព្រះ អំពីរឿងរ៉ាវអយុត្តិធម៌នេះ។ តែគាត់បានស្វែងរកពន្លឺ និងសេចក្ដីពិតរបស់ព្រះ ហើយថែមទាំងបានប្រកាសថា គាត់នឹងទៅឯអាសនានៃព្រះ ហើយសរសើរដល់ទ្រង់ បើទ្រង់បានដោះស្រាយស្ថានភាពអយុត្តិធម៌របស់គាត់នេះ (១-៤)។ ពេលអធិស្ឋាន  អ្នកនិពន្ធនេះប្រាកដក្នុងចិត្តថា ព្រះនឹងនាំគាត់។ គាត់បានប្រាប់ដល់ព្រលឹងខ្លួនថា កុំឲ្យធ្លាក់ចុះខ្លាំងពេក។ ទោះជាស្ថានភាពនេះអយុត្តិធម៌ ហើយក្រៀមក្រោះក្ដី ក៏គាត់មានសង្ឃឹមលើព្រះ ដែលនឹងជួយគាត់ ហើយបញ្ជាក់ពីភាពស្លូតត្រង់របស់គាត់ (៥)។

តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំ?

            -អ្នកនិពន្ធត្អូញត្អែរថា គាត់កំពុងរស់នៅដូចជាមនុស្ស ដែលស្លៀកពាក់នូវទុក្ខព្រួយ ហើយគ្របដណ្ដប់ទៅដោយផែះ ដែលចេញពីការគៀបសង្គត់របស់ពួកសត្រូវ។ តែគាត់មិនចង់បានការកែប្រែស្ថានភាពខ្លួនឡើយ គឺបានសុំឲ្យមានពន្លឺ និងសេចក្ដីពិតរបស់ព្រះវិញ។ គាត់ប្រាកដក្នុងចិត្តថានឹងបានចូលទៅឯភ្នំបរិសុទ្ធរបស់ព្រះ ជាកន្លែងដែលទ្រង់គង់នៅបើព្រះនឹងចាត់គាត់ឲ្យទៅដោយពន្លឺ និងសេចក្ដីពិតរបស់ទ្រង់។ តើស្ថានភាពដែលហ៊ុំព័ទ្ធទៅដោយសត្រូវបែបនេះ ធ្វើឲ្យការយល់ដឹងរបស់ខ្ញុំ ចំពោះវត្តមានរបស់ព្រះមានភាពស្រអាប់ឬ? ចូរកុំស្វែងរកការផ្លាស់ប្ដូរក្នុងស្ថានភាពរបស់អ្នកឡើយ តែចូរសុំឲ្យមានពន្លឺ និងសេចក្ដីពិតរបស់ព្រះវិញ។ បើយើងប្រាកដថា ព្រះរាប់យើងជាសំខាន់នោះ យើងអាចរួចផុតពីភាពអស់សង្ឃឹម ទោះជាមើលទៅស្ថានភាព ដូចជាមិនបានឡើងក៏ដោយ។

អានគម្ពីរ៖ វិវរណៈ ១៧-១៨
អធិស្ឋាន៖ សូមឲ្យពន្លឺ និងសេចក្ដីពិតរបស់ទ្រង់ដឹកនាំជីវិតទូលបង្គំ ដើម្បីឲ្យទូលបង្គំអាចចូលទៅចំពោះទ្រង់ដោយអំណរ។

©សម្ព័ន្ធព្រះបន្ទូលកូរ៉េ និងCTM


Show Comments: OR

No comments:

Post a Comment