ព្រះយេស៊ូវប្រោសកូនស្រីលោកយ៉ៃរ៉ុសពីស្លាប់
ម៉ាកុស ៥:៣៥-៤៣
បន្ទាប់ពីការប្រោសស្ដ្រី
ដែលមានជម្ងឺធ្លាក់ឈាម ១២ឆ្នាំនោះ ព្រះយេស៊ូវក៏បានប្រោសកូនស្រីលោកយ៉ៃរ៉ុស
អាយុ១២ឆ្នាំ ឲ្យរស់ពីស្លាប់ឡើងវិញ។ ហេតុការណ៍នោះ ក៏បានបង្រៀនយើងផងដែរថា
ជំនឿគឺជាចំណុចសំខាន់ ដើម្បីទៅកាន់ការសង្រ្គោះ។
តើព្រះយេស៊ូវជានរណា?
៣៨-៤១ ព្រះយេស៊ូវបានមានបន្ទូលថា
កូនស្រីលោកយ៉ៃរ៉ុសមិនស្លាប់ទេ នាងគ្រាន់តែដេកលក់ប៉ុណ្ណោះ។ ការនេះ
គឺដោយព្រះព្រះយេស៊ូវជាព្រះ ដែលអាចផ្ដល់ឲ្យ និងដកយកជីវិតក្មេងស្រីនោះបាន
ហើយទ្រង់បានត្រៀមជាស្រេច ក្នុងការប្រទានជីវិតឲ្យនាងវិញ។ សព្វថ្ងៃនេះ
តើយើងយំសោកនឹងអ្វី? ចូរស្ដាប់ការបង្គាប់នៃព្រះអម្ចាស់ ដែលថ្លែងមកកាន់យើងថា “តាលីថាគូមី”
ចុះ។
គិត និង ស្វែងយល់
ពេលលោកយ៉ៃរ៉ុសបានឮដំណឺងពីការស្លាប់របស់កូនស្រីខ្លួន
នោះព្រះយេស៊ូវបានប្រាប់គាត់ថា កុំឲ្យភ័យខ្លាចឡើយ តែត្រូវឲ្យមានជំនឿចុះ។
ពេលមកដល់ផ្ទះលោកយ៉ៃរ៉ុស ព្រះយេស៊ូវក៏បានប្រាប់ដល់ពួកអ្នកកំពុងយំសោកនោះថា
កូននេះគ្រាន់តែដេកលក់ប៉ុណ្ណោះ។ ពេលគេបានសើចចំអកឲ្យទ្រង់នោះ
ទ្រង់ក៏ទុកគេឲ្យនៅក្រៅផ្ទះ រួចទ្រង់ក៏ទៅកាន់ដៃក្មេងនោះ ហើយមានបន្ទូលថា “តាលីថាគូមី”
ដែលមានន័យថា កូនស្រីអើយ អញប្រាប់ឲ្យឯងក្រោកឡើង។ ភ្លាមនោះ
ក្មេងស្រីនោះក៏បានក្រោកឡើង ហើយចាប់ផ្ដើមដើរ។ មនុស្សនៅទីនោះទាំងប៉ុន្មាន ពិតជាមានការរំភើបចិត្តយ៉ាងខ្លាំង
តែព្រះយេស៊ូវបានប្រាប់ពួកគេថា កុំឲ្យប្រាប់នរណាឲ្យដឹងពីការនេះឡើយ (៣៥-៤៣)។
តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំ?
៤០-៤២ ការដែលគេសើចចំអកឲ្យព្រះយេស៊ូវ
ពេលទ្រង់ប្រាប់គេថា ក្មេងស្រីនេះ គ្រាន់តែដេកលក់នោះ វាជាការឆ្លើយតបជាធម្មតា។
តែដោយព្រោះការនេះ គេមិនអាចយល់ពីការរស់ឡើងវិញរបស់ក្មេងស្រីនោះបានឡើយ។ ដូចគ្នានេះដែរ
ការរស់ឡើងវិញទាមទារនូវជំនឿរបស់យើង មិនមែនហេតុផលរបស់យើងនោះទេ។
អានគម្ពីរ៖ លោកុប្បត្តិ ៤៨-៥០
អធិស្ឋាន៖
សូមឲ្យយើងខ្ញុំស្ដាប់ឮការបង្គាប់របស់ទ្រង់ ដែលថា តាលីថាគូមី
ដើម្បីឲ្យយើងខ្ញុំអាចក្រោកឡើង ហើយចាប់ផ្ដើមដើរជាមួយទ្រង់។
©សម្ព័ន្ធព្រះបន្ទូលកូរ៉េ និងCTM

