ព្រះយេស៊ូវចាត់សិស្សទ្រង់ម៉ាកុស ៦:១-១៣
ទោះជាព្រះយេស៊ូវត្រូវមនុស្សទាំងឡាយបដិសេធក្ដី
ក៏ទ្រង់នៅបន្តយាងទៅតាមស្រុកភូមិទាំងឡាយ ដើម្បីបង្រៀនគេ
ហើយថែមទាំងបានបញ្ជូនពួកសិស្សទ្រង់ទៅឲ្យធ្វើការដូចទ្រង់ផង។
តើព្រះយេស៊ូវជានរណា?
១-៤ ព្រះយេស៊ូវត្រូវបដិសេធ
ដោយមនុស្សក្នុងស្រុក មានសាច់ញាតិ និងក្រុមគ្រួសាររបស់ទ្រង់ជាដើម។
មនុស្សក្នុងស្រុកកំណើតព្រះយេស៊ូវ បានឃើញនូវប្រាជ្ញា និងព្រះចេស្ដារបស់ទ្រង់
តែគេមិនអាចទទួលនូវការសន្មត់ចេញពីខួរក្បាលគេបាន។ គេមិនទទួលថា ព្រះយេស៊ូវជាព្រះមែស៊ីនោះទេ។
តើយើងទទួលទ្រង់យ៉ាងណាសព្វថ្ងៃនេះ? ពេលយើងទទួលយកនូវលោកិយសម្ភារៈនិយមនេះ
តើយើងមិនបដិសេធព្រះយេស៊ូវចេញពីជីវិតយើងទេឬ?
គិត និង ស្វែងយល់
ពេលព្រះយេស៊ូវធ្វើការបង្រៀននៅក្នុងស្រុកកំណើតទ្រង់នោះ
គេមានការភ្ញាក់ផ្អើលនឹងប្រាជ្ញាទ្រង់ណាស់។ តែគេមិនទទួលទ្រង់ឡើយ។
ព្រះយេស៊ូវមានបន្ទូលថា ហោរាក្នុងស្រុកមិនមានគេរាប់អានទេ ពិសេសពួកញាតិសន្តានខ្លួន
និងពួកអ្នកផ្ទះខ្លួន។ រួចទ្រង់មិនអាចសម្ដែងការអស្ខារ្យនៅទីនោះបានទៀតទេ (១-៦)។
ក្រោយពីព្រះយេស៊ូវបានផ្ដល់អំណាច
ក្នុងការបណ្ដេញអារក្សដល់ពួកសិស្សរួចហើយ ទ្រង់ក៏ចាត់គេឲ្យចេញទៅ ដោយមានគ្នា២នាក់
ដើម្បីបំពេញការងារដំណឹងល្អ។ ពួកសិស្សអាចយកតែរបស់របរបន្ដិចបន្តួចតាមខ្លួនប៉ុណ្ណោះ។
ការនេះគឺដោយព្រោះ ការងាររបស់គេអាចអនុវត្តទៅបានដោយការពឹងផ្អែកទាំងស្រុងលើព្រះចេស្ដា
និងការផ្គត់ផ្គង់របស់ព្រះ (៧-១៣)។
តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំ?
៧-១១ ពួកអ្នកផ្សាយដំណឹងល្អ
មិនត្រូវមានរបស់របរអ្វីច្រើន ក្រៅពីអំណាច ដែលព្រះអម្ចាស់ប្រទានឲ្យនោះទេ។
របស់ទ្រព្យទាំងឡាយនឹងក្លាយជាបន្ទុកតែប៉ុណ្ណោះ។ ចូរស្វែងរកព្រះចេស្ដានៃព្រះជាមុនសិន
មុននឹងខ្វល់ខ្វាយអំពីអ្វីដែលត្រូវរៀបចំ ឬត្រៀមទុក ដើម្បីអនុវត្តការងាររបស់ព្រះ។
អានគម្ពីរ៖ និក្ខមនំ ១-៤
អធិស្ឋាន៖ ពេលផ្សាយដំណឹងល្អ
ទោះជាមានការលំបាកយ៉ាងណាក្ដី សូមឲ្យយើងខ្ញុំនឹកចាំថា ទ្រង់ក៏ត្រូវគេបដិសេធដែរ។
សូមផ្ដល់កម្លាំង ដើម្បីឲ្យយើងខ្ញុំអាចទ្រទ្រាំបាន។
©សម្ព័ន្ធព្រះបន្ទូលកូរ៉េ និងCTM

