អាហារខាងវិញ្ញាណ
និក្ខមនំ
១៦:២១-៣៦
ព្រះដែលផ្គត់ផ្គង់នូវអាហារសម្រាប់រូបកាយគេនោះ
ក៏បានប្រទានដល់គេនូវថ្ងៃឈប់សម្រាកជាអាហារខាងវិញ្ញាណដែរ។
តើព្រះជានរណា?
៣២-៣៥ ដោយមានបំណងក្នុងការបង្រៀន
ដល់កូនចៅអ៊ីស្រាអែលឲ្យចេះធ្វើការនោះ ព្រះបានយកនំម៉ាន៉ានេះ ធ្វើជាឧទាហរណ៍សម្រាប់កូនចៅក្រោយ។
តើយើងត្រូវត្រៀមខ្លួនយ៉ាងណា ដើម្បីបង្រៀនបន្តដល់កូនចៅយើងនូវមេរៀននៃការសង្រ្គោះ
ដែលព្រះបានផ្ដល់ឲ្យយើង?
គិត
និង ស្វែងយល់
ព្រះបានប្រទានដល់អ៊ីស្រាអែលនៅថ្ងៃឈប់សម្រាក។
ហេតុនេះ ទ្រង់បានឲ្យគេរើសនំម៉ាន៉ាទ្វេរដងលើសពីធម្មតា នៅមុនថ្ងៃឈប់សម្រាក
ហើយនំនេះនឹងមិនខូចទេ។
តែពេលនេះក៏មានមនុស្សដែលមិនស្ដាប់ម៉ូសេបានទៅរើសនំម៉ាន៉ានៅថ្ងៃឈប់សម្រាកដែរ (២១-៣០)។
ម៉ូសេបានយកនំម៉ាន៉ាមួយខ្ញឹងទៅដាក់នៅចំពោះមុខគេ
ទុកជាទីបន្ទាល់។ ការនេះត្រូវបានធ្វើឡើង ដើម្បីកុំឲ្យគេភ្លេចពីព្រះយេហូវ៉ា
ដែលបានផ្គត់ផ្គង់នូវអាហារប្រចាំថ្ងៃ ដោយស្មោះត្រង់ (៣១-៣៦)។
តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំ?
២១-៣០ មានពួកអ៊ីស្រាអែលខ្លះក៏បានចេញទៅក្រៅ
នៅថ្ងៃឈប់សម្រាក ទោះជាគេបានដឹងថាគ្មាននំម៉ាន៉ាសម្រាប់រើសនៅថ្ងៃនោះក្ដី។
ថ្ងៃឈប់សម្រាកគឺជាថ្ងៃសម្រាប់ឲ្យគេច្រៀងសរសើរព្រះ និងទទួលស្គាល់ថា
មិនមែនដោយការប្រឹងប្រែងរបស់គេទេ ដែលគេបានរើសអាហាររយៈពេល៦ថ្ងៃនោះ គឺដោយសារព្រះ
ដែលក្លាយជាអាហាររបស់គេវិញ។ តែមានអ្នកខ្លះបានតាំងចិត្តថា រស់ដោយពឹងកម្លាំងខ្លួន
សូម្បីតែសព្វថ្ងៃនេះ។ តើយើងកំពុងទទួលទានអាហារនៃក្ដីជំនឿ ដេលចម្អែតព្រលឹងវិញ្ញាណយើង
ដោយស្រែកឃ្លាន ដូចជាយើងស្វែងរកអាហារដែលល្អសម្រាប់រាង្គកាយយើងដែរឬទេ?
អានគម្ពីរ៖
ចោទិយកថា ២៨-៣០
អធិស្ឋាន៖
សូមឲ្យយើងខ្ញុំពឹងផ្អែកលើទ្រង់ដោយជំនឿថា ទ្រង់នឹងផ្គត់ផ្គង់នូវអាហារប្រចាំថ្ងៃ។
©សម្ព័ន្ធព្រះបន្ទូលកូរ៉េ
និងCTM

