ការមានជំនឿ
និងខ្វះជំនឿនៅរេផិឌឹម
និក្ខមនំ
១៧:១-១៦
រេផិឌីមជាកន្លែងគ្មានជំនឿ
ដែលរាស្រ្តអ៊ីស្រាអែលត្អូញត្អែរដាក់ព្រះអំពីរឿងខ្វះទឹក ទន្ទឹមនឹងនោះ
វាជាកន្លែងនៃជំនឿ ដែលគេបានច្បាំងឈ្នះពួកអាម៉ាលេក ដោយការអធិស្ឋានដោយជំនឿ។
តើព្រះជានរណា?
១៤-១៦ ព្រះមានបន្ទូលថា
ទ្រង់នឹងលុបបំបាត់សាសន៍អាម៉ាលេក ពីផែនដីនេះទាំងស្រុង
ដើម្បីកុំឲ្យមាននរណានឹកចាំពីគេទៀត។ ការនេះគឺដោយព្រោះ ក្នុងនាមជាក្រុមដំបូង
ដែលវាយលុកអ៊ីស្រាអែលបន្ទាប់ពីការនិរទេសនោះ ពួកគេតំណាងឲ្យកម្លាំងអំណាច
ដែលប្រកួតប្រជែងនឹងនគរព្រះ។ សូម្បីតែនៅសព្វថ្ងៃនេះ ក៏មានអំណាចវិញ្ញាណអាក្រក់
ដូចសាសន៍អាម៉ាលេក ដែលបដិសេធដោយគ្មានភ័យខ្លាចនូវតម្លៃនៃនគរព្រះ
ហើយវាយលុករាស្ត្ររបស់ព្រះ។ ពួកនេះក៏នឹងត្រូវព្រះបំផ្លាញទាំងស្រុងដែរ។
គិត
និង ស្វែងយល់
នៅត្រង់រេផិឌីម
ពេលអ៊ីស្រាអែលរកទឹកមិនបានផឹកនោះ គេក៏បានបន្ទោសម៉ូសេ ហើយថែមទាំងចង់ចោលគាត់នឹងថ្មផង។
ពេលនោះម៉ូសេក៏បានអំពាវនាវដល់ព្រះ ហើយព្រះក៏បានបង្គាប់ឲ្យម៉ូសេយកដំបងវាយថ្ម
ដើម្បីបានទឹក (១-៧)។ ពេលនោះ
ពួកសាសន៍អាម៉ាលេកបានសម្រុកចូលមក ហើយក៏ផ្ទុះសង្គ្រាមឡើង។ ពេលម៉ូសេលើកដៃខ្លួនឡើង
នោះអ៊ីស្រាអែលបានឈ្នះ តែពេលម៉ូសេបានអស់កម្លាំងដៃ ហើយដៃធ្លាក់ចុះនោះ
ពួកអាម៉ាលេកក៏បានឈ្នះ។ ដូច្នេះ អើរ៉ុន និងហ៊ើរបានជួយទប់ដៃម៉ូសេ
ហើយនៅទីបញ្ចប់អ៊ីស្រាអែលក៏មានជ័យជំនះ។ ការនេះបង្ហាញថា ព្រះគឺជាប្រភពនៃជ័យជំនះ (៨-១៦)។
តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំ?
១២-១៣ ពេលម៉ូសេអស់កម្លាំងមិនអាចលើកដៃខ្លួនឡើងបានទៀតនោះ
អើរ៉ុន និងហ៊ើរក៏បានជួយទប់ដៃគាត់ម្ខាងម្នាក់ទាល់តែគេច្បាំងគ្នាចប់។ មានន័យថា
ការអធិស្ឋានគឺជាអ្វី ដែលក្រុមយើងត្រូវធ្វើជាមួយគ្នា។
អានគម្ពីរ៖
ចោទិយកថា ៣១-៣៤
អធិស្ឋាន៖
យើងខ្ញុំជឿថា ព្រះជាម្ចាស់តែងគង់នៅកណ្ដាលយើងខ្ញុំរាល់គ្នា។
©សម្ព័ន្ធព្រះបន្ទូលកូរ៉េ
និងCTM

