Page


Monday, February 29, 2016

ព្រះបន្ទូលថ្ងៃនេះ

ព្រះយេស៊ូវទាមទារជំនឿ
ម៉ាកុស ៩:១៤-២៩
ផ្ទុយពីសិរីល្អនៅលើភ្នំនោះ ពេលចុះមកវិញ ពួកសិស្សក៏មានបញ្ហាជាមួយនឹងវិញ្ញាណអាក្រក់។ ការនេះបង្ហាញពីមូលហេតុ ដែលព្រះយេស៊ូវត្រូវយាងចុះពីលើភ្នំនៃសិរីល្អ ដើម្បីឡើងទៅលើភ្នំនៃការរងទុក្ខ។
តើព្រះជានរណា?
            ២៣, ២៧ ព្រះយេស៊ូវមិនបានមើលរំលង នូវការសង្ស័យរបស់ឪពុកកូនប្រុសនោះឡើយ ហើយទាមទារឲ្យគាត់មានជំនឿទាំងស្រុង។ បន្ទាប់ពីការទទួលថា ខ្លួនខ្វះជំនឿហើយ គាត់ក៏បានសុំនូវការអាណិតអាសូរពីព្រះយេស៊ូវ។ ព្រះយេស៊ូវក៏ជួយក្មេងនោះឲ្យរស់ពីស្លាប់។ ត្រូវប្រាកដថាយើងបានស្ដាប់សម្លេងនៃព្រះអម្ចាស់ ដែលផ្ដល់ឲ្យយើងនូវជំនឿ សុំឲ្យយើងមានជំនឿ និងបង្គាប់ឲ្យយើងរស់ដោយជំនឿ។
គិត និង ស្វែងយល់
            ពេលព្រះយេស៊ូវ និងសិស្សទាំង៣នៅលើភ្នំនោះ ពួកសិស្សផ្សេងទៀតកំពុងមានបញ្ហា។ ការនេះគឺដោយព្រោះ គេបានបរាជ័យ ក្នុងការបណ្ដេញអារក្សចេញពីក្មេងប្រុសនោះ។ បន្ទាប់ពីបន្ទោសដល់មនុស្សពីការខ្វះជំនឿរួចមក ព្រះយេស៊ូវក៏បណ្ដេញវិញ្ញាណអាក្រក់នោះទៅ (១៤-២៧)។ ពេលចូលទៅក្នុងផ្ទះ ទ្រង់ក៏បានពន្យល់ពីមូលហេតុ ដែលពួកសិស្សមិនអាចដេញអារក្សបាន។ ការនេះគឺដោយព្រោះ ពួកសិស្សទុកចិត្តតែលើបទពិសោធន៍ នៃការបណ្ដេញអារក្សប៉ុណ្ណោះ (៦-១៣)។ គេមិនបានអធិស្ឋានទៅកាន់ព្រះទេ។
តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំ?
          ១៤-២៧ មិនដូចនៅលើភ្នំ ដែលមានពេញដោយសិរីល្អនោះទេ នៅខាងក្រោមនេះ មានពេញទៅដោយការទួញសោករបស់ឪពុកម្ដាយក្មេងប្រុស ដែលមានអារក្សចូល។ នេះឯងជាភាពពិតនៃលោកិយនេះ។ តែមានផ្លូវមួយ ដើម្បីកែប្រែទុក្ខព្រួយឲ្យទៅជាអំណរបាន។ ចូរអធិស្ឋានថា “ខ្ញុំជឿហើយ លោកម្ចាស់អើយ សូមជួយចំពោះសេចក្ដីណា ដែលខ្ញុំមិនជឿផង” ដូចដែលឪពុកក្មេងនោះបានធ្វើ ពេលព្រះអម្ចាស់ទាមទារឲ្យគាត់មានជំនឿ។

អានគម្ពីរ៖ យ៉ូស្វេ ៨-១០
អធិស្ឋាន៖ ព្រះអង្គអើយ សូមមេត្តាដល់ភាពខ្វះជំនឿរបស់យើងខ្ញុំ និងការភ័យខ្លាចនៃសង្គមយើងខ្ញុំ ដែលទួញសោកចំពោះសេចក្ដីស្លាប់ ដូចជាពួកមនុស្សអារក្សចូលដែរ។

©សម្ព័ន្ធព្រះបន្ទូលកូរ៉េ និងCTM


Show Comments: OR

No comments:

Post a Comment