Page


Thursday, March 17, 2016

ព្រះបន្ទូលថ្ងៃនេះ

ល្បិចដើម្បីសម្លាប់ព្រះយេស៊ូវ
ម៉ាកុស ១៤:-១១

ពេលពួកមេសាសនាកំពុងរកល្បិចសម្លាប់ព្រះយេស៊ូវនោះ មានស្រ្តីម្នាក់បានត្រៀមពិធីបុណ្យសពទ្រង់ ដោយចាក់ប្រេងលើព្រះសិររបស់ទ្រង់។ ផ្ទុយទៅវិញ យូដាស-អ៊ីស្ការីយ៉ុតបានត្រៀមខ្លួនក្បត់នឹងព្រះយេស៊ូវ។
តើព្រះជានរណា?
            ព្រះយេស៊ូវបានចេញពីព្រះវិហារដ៏អាក្រក់នោះ យាងទៅផ្ទះស៊ីម៉ូន។ ទ្រង់បានចាត់ទុកផ្ទះស៊ីម៉ូន ជាកន្លែងដែលមានទឹកចិត្តពិតប្រាកដ នៃការស្វាគមន៍ និងការអរគុណនោះថា ជាកន្លែងគួរឲ្យទ្រង់គង់នៅជាជាងព្រះវិហារ។ ព្រះវិហារធ្លាប់ជាកន្លែងស្រស់ស្អាត តែវាបានក្លាយទៅជារោងចោរ។ តើយើងស្វាគមន៍យ៉ាងណា ចំពោះព្រះអម្ចាស់ ដែលយាងមករកយើង ដែលជាព្រះវិហាររបស់ទ្រង់?
គិត និង ស្វែងយល់
            មុនបុណ្យរំលង២ថ្ងៃ នោះពួកមេសាសនាបានរៀបគម្រោង ដើម្បីសម្លាប់ព្រះយេស៊ូវ (១-២)។ ពេលបុណ្យរំលងមកដល់ ព្រះយេស៊ូវក៏សោយអាហារជាមួយគេនៅផ្ទះស៊ីម៉ូន ជាមនុស្សឃ្លង់។ ពេលទ្រង់គង់នៅនឹងតុនោះ មានស្រ្តីម្នាក់យកប្រេងដ៏មានតម្លៃ មកចាក់លើព្រះសិររបស់ទ្រង់។ គេនាំគ្នារិះគន់ស្រ្តីនោះ ពីការខ្ជះខ្ជាយនូវប្រេងដ៏មានតម្លៃ តែព្រះយេស៊ូវសរសើរពីចិត្ត ពីសេចក្ដីស្រលាញ់ និងការលះបង់របស់ស្ត្រីនោះវិញ (៣-៩)។ ផ្ទុយពីការលះបង់របស់ស្រ្តីនោះ យ៉ូដាស-អ៊ីស្ការីយ៉ុត បានក្បត់នឹងព្រះយេស៊ូវ។ គាត់ធ្វើនេះ ដោយព្រោះចិត្តលោភលន់ចង់បានប្រាក់ (១០-១១)។
តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំ?
          ១០-១១ យ៉ូដាស បានក្បត់គ្រូរបស់ខ្លួន ដោយគ្មានស្ទាក់ស្ទើរបន្តិចណាឡើយ។ គាត់បានដើរតាមព្រះយេស៊ូវ ដើម្បីបំពេញសេចក្ដីលោភលន់ប៉ុណ្ណោះ តែពេលការលោភលន់នោះ មិនបានដូចបំណង គាត់ក៏បោះបង់ចោលព្រះយេស៊ូវ ដោយគ្មានការអាណិតឡើយ។ បើយើងដើរតាមព្រះយេស៊ូវ ដើម្បីបំណងផ្សេងនោះ យើងក៏អាចបោះបង់ទ្រង់ចោលដែរ។ ហេតុអ្វីបានជាយើងដើរតាមព្រះយេស៊ូវ?

អានគម្ពីរ៖ ១សាំយ៉ូអែល ១៤-១៦
អធិស្ឋាន៖ ទោះជាការលះបង់របស់យើងខ្ញុំ អាចមានភាពមិនសមរម្យក្ដី សូមឲ្យយើងខ្ញុំស្រលាញ់ទ្រង់ដោយអស់ពីចិត្ត។

©សម្ព័ន្ធព្រះបន្ទូលកូរ៉េ និងCTM


Show Comments: OR

No comments:

Post a Comment