Page


Wednesday, January 27, 2016

ព្រះបន្ទូលថ្ងៃនេះ

ព្រះត្រាស់ហៅម៉ូសេ
និក្ខមនំ ៣:-១២

ម៉ូសេបានរស់នៅក្នុងវាលរហោស្ថាន ធ្វើជាអ្នកឃ្វាលចៀមអស់ពេល ៤០ឆ្នាំ។ ព្រះបានលេចមកនៅចំពោះមុខម៉ូសេ ហើយផ្ដល់ការងារដល់គាត់ ដើម្បីជួយសង្គ្រោះអ៊ីស្រាអែល។
តើព្រះជានរណា?
            - ព្រះបានយាងមកឯភ្នំហូរែប ដើម្បីជួបនឹងម៉ូសេ ដែលរស់នៅធ្វើជាអ្នកឃ្វាលចៀមនៅក្នុងទីរហោស្ថាន ហើយបានបង្ហាញវត្តមានទ្រង់ តាមរយៈអណ្ដាតភ្លើង ដែលឆេះមិនឈប់មួយ។ ដូចគ្នានេះដែរ ព្រះក៏បានយាងមករកយើងជាមុន ហើយបង្ហាញអង្គទ្រង់ដល់យើងជាក្រោយ។ បើនោះមិនមែនជាព្រះទេ នោះគ្មាននរណាម្នាក់ក្នុងលោកិយនេះ អាចស្គាល់ និងជឿទ្រង់ឡើយ។
            -១០ ដោយព្រោះព្រះបានឃើញ ឮ ហើយជ្រាបពីការរងទុក្ខរបស់កូនទ្រង់នោះ ទ្រង់ក៏សន្យាថានឹងយាងមក ដើម្បីរំដោះគេ ហើយនាំគេទៅទឹកដីសន្យា។ ព្រះគឺជាស្ដេចដ៏មានអំណាច ដែលគ្រងរាជនៅស្ថានដ៏ខ្ពស់ តែទ្រង់នឹងយាងចុះមករកយើង ស្ដាប់ការស្រែកថ្ងូររបស់យើង ហើយទាក់ទងក្នុងជីវិតយើង។
គិត និង ស្វែងយល់
            ម៉ូសេបាននាំហ្វូងចៀមទៅឯភ្នំហូរែប ហើយក៏បានឃើញភ្លើងឆេះគុម្ពបន្លា។ ម៉ូសេ ក៏ឃើញដូចជាចម្លែក ព្រោះគុម្ពបន្លានោះ មិនត្រូវភ្លើងឆេះសុះអស់សោះ។ គាត់ក៏ដើរទៅឯគុម្ពបន្លានោះ ហើយព្រះក៏បានហៅគាត់។ ព្រះបានបង្គាប់គាត់ឲ្យដោះស្បែកជើង ហើយបានណែនាំឲ្យម៉ូសេស្គាល់ថា ទ្រង់ជាព្រះនៃអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប។ ព្រះបានប្រាប់ដល់ម៉ូសេថា ទ្រង់បានឃើញការរងទុក្ខរបស់អ៊ីស្រាអែល ហើយស្ដាប់ឮដំងូររបស់គេ ហើយពេលនេះ ទ្រង់នឹងនាំគេចេញពីអេស៊ីព្ទទៅឯទឹកដីកាណាន ជាទឹកដីល្អ ហើយធំទូលាយ។ រួចព្រះក៏ប្រាប់ដល់ម៉ូសេពីភារៈកិច្ច ដែលគាត់ត្រូវធ្វើ (១-១២)។

អានគម្ពីរ៖ និក្ខមនំ ៣៩-៤០
អធិស្ឋាន៖ អរព្រះគុណចំពោះការសន្យាថា គង់ជាមួយយើងខ្ញុំ ទោះយើងខ្ញុំសួរទ្រង់ថា “តើទូលបង្គំជាអ្វី” ក៏ដោយ។

©សម្ព័ន្ធព្រះបន្ទូលកូរ៉េ និងCTM


Show Comments: OR

No comments:

Post a Comment