Page


Thursday, January 28, 2016

ព្រះបន្ទូលថ្ងៃនេះ

តើព្រះទ្រង់ព្រះនាមអ្វី?
និក្ខមនំ ៣:១៣-២២

ពេលម៉ូសេសួរថា តើខ្លួនត្រូវឆ្លើយយ៉ាងម៉េច ពេលពួកអ៊ីស្រាអែលសួរពីព្រះនាមទ្រង់ ព្រះក៏ឆ្លើយថា “អញជាព្រះដ៏ជាព្រះ” ។
តើព្រះជានរណា?
            ១៣-១៤ ព្រះបានណែនាំអង្គទ្រង់ថា “អញជាព្រះដ៏ជាព្រះ”។ បន្ទូលនេះ បញ្ជាក់ពីសេរីភាពពេញទីរបស់ព្រះអង្គ ដែលទ្រង់ចង់ធ្វើអ្វីក៏បានតាមតែព្រះទ័យ។ ហើយព្រះក៏តែងតែមានវត្តមាន ពោលគឹទ្រង់បានបង្កើតរបស់សព្វសារពើ ហើយនឹងគ្រប់គ្រង និងថែរក្សាអ្វីគ្រប់យ៉ាងទៅតាមចេតនារបស់ទ្រង់។
            ១៦-២២ ព្រះបានប្រាប់ម៉ូសេពីអ្វី ដែលគាត់ត្រូវធ្វើ ហើយបានរំពឹងទុកនូវការឆ្លើយតប និងលទ្ធផលជាវិជ្ជមាន ពេលគាត់បំពេញការងារ។ ការនេះគឺដើម្បីផ្ដល់ភាពក្លាហាន និងការបញ្ជាក់ចំពោះម៉ូសេ ដែលមានការទាល់គំនិត ឬគិតមិនទាន់ ចំពោះការត្រាស់ហៅភ្លាមៗឲ្យធ្វើជាអ្នកដឹកនាំអ៊ីស្រាអែលបែបនេះ។ តើយើងនឿយហត់និងតួនាទីខ្លួនឬ? ចូរចាំថា ព្រះមិនគ្រាន់តែផ្ដល់ភារៈកិច្ចដល់យើងប៉ុណ្ណោះទេ គឺថែមទាំងផ្ដល់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញា ដើម្បីអនុវត្តការងារនោះផង។
គិត និង ស្វែងយល់
            ម៉ូសេបានសួរពីព្រះនាមព្រះ ដើម្បីគាត់អាចឆ្លើយប្រាប់ពួកអ៊ីស្រាអែល ពេលគេសួរគាត់ថា អ្នកណាចាត់ឲ្យគាត់មក។ ព្រះក៏ប្រាប់គាត់ថា “អញជាព្រះដ៏ជាព្រះ”។ ចូរទៅប្រាប់គេថា ព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំ នៃយ៉ាកុប និងអ៊ីសាក ជាអ្នកចាត់ឲ្យឯងទៅ។ ហើយព្រះក៏បានប្រាប់ដល់ម៉ូសេនូវការ២យ៉ាងផងដែរ គឺទី១ ព្រះនឹងនាំអ៊ីស្រាអែលទៅកាន់ទឹកដី ដែលសំបូរទៅដោយទឹកដោះ និងទឹកឃ្មុំ តាមការសន្យាចំពោះពួកឱឰយុកោរបស់គេ។ ទី២ ស្ដេចផារ៉ោននឹងមិនព្រមឲ្យអ៊ីស្រាអែលចេញពីអេស៊ីព្ទដោយងាយៗទេ តែអ៊ីស្រាអែល នឹងចេញពីអេស៊ីព្ទ ដោយនាំយកទ្រព្យសម្បត្តិទៅជាមួយយ៉ាងច្រើន (១៣-២២)។

អានគម្ពីរ៖ លេវីវិន័យ ១-
អធិស្ឋាន៖ យើងខ្ញុំជាមនុស្សតូចទាប ហើយទន់ខ្សោយ តែទ្រង់ជាព្រះអាទិករ ដែលបង្កើតប្រវត្តិសាស្រ្ត ដូច្នេះយើងខ្ញុំគ្រាន់តែស្ដាប់តាមទ្រង់ប៉ុណ្ណោះ។

©សម្ព័ន្ធព្រះបន្ទូលកូរ៉េ និងCTM


Show Comments: OR

No comments:

Post a Comment