ការយល់សប្តិរបស់ផារ៉ោន
លោកុប្បត្តិ ៤១:១-១៣
ស្ដេចផារ៉ោនមានយល់សប្តិចំលែក២
ហើយបានបង្គាប់ឲ្យពួកហោរា និងពួកអ្នកប្រាជ្ញមកជួយកាត់យល់សប្តិនោះ។ តែគ្មាននរណាម្នាក់អាចកាត់ស្រាយថ្វាយទ្រង់បានឡើយ។
រួចអ្នកថ្វាយពែងក៏បាននឹកចាំពីយ៉ូសែប។
គិត និងស្វែងយល់
ពេលយ៉ូសែបនៅក្នុងគុកនៅឡើយ ផារ៉ោនមានការយល់សប្តិ២នៅក្នុងយប់តែ១។
ការយល់សប្តិនោះចំលែកណាស់ ហើយផារ៉ោនមានព្រះទ័យព្រួយពេលភ្ញាក់ឡើង។ ដូច្នេះនៅព្រឹកឡើង
ផារ៉ោនក៏បានហៅហោរា និងពួកអ្នកប្រាជ្ញាឲ្យមកជួយពន្យល់ប្រាប់ខ្លួនពីការយល់សប្តិនោះ តែគ្មាននរណាអាចកាត់ស្រាយពន្យល់បានឡើយ។
ការនេះដោយព្រោះ ព្រះបានបង្ហាញតាមរយៈការយល់សប្តិនោះ តែក្រោយមកអ្នកថ្វាយពែងនោះ ក៏នឹកចាំពីយ៉ូសែប
ដែលបានកាត់យល់សប្តិខ្លួន ហើយបានទូលថ្វាយផារ៉ោន។ នេះជាពេលវេលាកំណត់របស់ព្រះ (៩-១៣)។
តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំ?
១ យ៉ូសែបបានគិតថា ខ្លួននឹងត្រូវបានគេដោះលែង
នៅពេលដែលអ្នកថ្វាយពែងនោះត្រូវបានគេដោះលែង តែ២ឆ្នាំកន្លងផុតទៅហើយ គាត់នៅតែនៅក្នុងគុក។
ទោះជាមើលទៅ ដូចជាយ៉ូសែបចំណាយពេល២ឆ្នាំឥតប្រយោជន៍ក្ដី ក៏គាត់ត្រៀមខ្លួនធ្វើជាអ្នកគ្រប់គ្រងនៃអេស៊ីព្ទដែរ។
ដូច្នេះនៅក្នុងព្រះ គ្រប់នាទីសុទ្ធតែមានប្រយោជន៍។
៩-១៣ អ្នកថ្វាយពែងនោះបាននឹកចាំពីយ៉ូសែប ដែលបានកាត់យល់សប្តិខ្លួន
កាលពី២ឆ្នាំមុន ហើយក៏បានទូលថ្វាយដល់ផារ៉ោន។ ការធ្វេសប្រហែសរបស់គាត់ ក្នុងការភ្លេចនូវការស្នើសុំរបស់យ៉ូសែបនោះ
វាហាក់ដូចជាព្រៃផ្សៃណាស់ តែអ្វីគ្រប់យ៉ាងត្រូវធ្វើទៅតាមពេលវេលាកំណត់របស់ព្រះ។
អានគម្ពីរ៖ យ៉ូហាន ១៧-២១
អធិស្ឋាន៖ សូមជួយយើងខ្ញុំឲ្យរស់នៅដោយស្ងប់ស្ងាត់ រហូតដល់ទ្រង់បង្ហាញដល់យើងខ្ញុំ នូវការងាររបស់ទ្រង់ ទោះជាយើងខ្ញុំមិនយល់ពីគោលបំណងទ្រង់ក្ដី៕

