យ៉ូសែបកាត់យល់សប្តិរបស់ផារ៉ោន
លោកុប្បត្តិ ៤១:១៤-៣៦
យ៉ូសែបបានបញ្ជាក់ថា គឺព្រះទេដែលនឹងកាត់យល់សប្តិផារ៉ោន។ បន្ទាប់ពីយ៉ូសែបបានបង្ហាញពីការកាត់ ស្រាយរបស់ព្រះហើយ
នោះគាត់ក៏ឲ្យយោបល់ដល់ផារ៉ោនអំពីវិធានការ ដែលត្រូវត្រៀមទុកសម្រាប់ហេតុ ការណ៍ដែលនឹងកើតឡើង។
តើព្រះជានរណា?
២៥, ៣២មានតែព្រះទេដែលជាម្ចាស់នៃលោកិយនេះ។ សុបិន្តនិមិ្មតរបស់ផារ៉ោន
គឺជាការបើកសម្ដែងរបស់ ព្រះចំពោះអេស៊ីព្ទ ហើយការដែលព្រះបង្ហាញផែនការទ្រង់២ដងនោះ បានឆ្លុះបញ្ចាំងពីការសម្រេចព្រះទ័យ របស់ទ្រង់ក្នុងការអនុវត្តផែនការទ្រង់យ៉ាងឆាប់។
ទ្រង់បង្ហាញយ៉ាងច្បាស់ថា គឺទ្រង់ជាអ្នកគ្រប់គ្រងលើ លោកិយនេះ មិនមែនផារ៉ោនទេ។
គិត និងស្វែងយល់
យ៉ូសែបបានលើកតម្កើងដល់ព្រះ ហើយកាត់យល់សប្តិឲ្យស្ដេចផារ៉ោន។ ការយល់សប្តិទាំង២របស់ផារ៉ោនគឺ តែមួយទេ
យល់សប្តិនោះបង្ហាញថា នឹងមាន៧ឆ្នាំសម្បូរសប្បាយ និង៧ឆ្នាំទៀតអត់ឃ្លានពេញទាំង ស្រុកអេស៊ីព្ទ
(១៤-៣២)។
យ៉ូសែបមិនគ្រាន់តែបានកាត់យល់សប្តិប៉ុណ្ណោះទេ ថែមទាំងបានស្នើរសុំឲ្យមានផែនការក្នុងការគ្រប់គ្រង ស្ថានភាពនោះផង។
សំណើរនោះគឺឲ្យស្ដេចផារ៉ោនតែងតាំងពួកអ្នកមានដំរិះ មានប្រាជ្ញាឲ្យត្រៀមខ្លួនសម្រាប់ គ្រាអត់ឃ្លាន
ក្នុងគ្រាដែលមានស្បៀងអាហារបរិបូររយៈពេល៧ឆ្នាំនោះ (៣៣-៣៦)។
តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំ?
៣៣-៣៦ យ៉ូសែបមិនគ្រាន់តែមានសមត្ថភាពកាត់យល់សប្តិរបស់ផារ៉ោនប៉ុណ្ណោះទេ
គាត់ថែមទាំងស្នើរសុំឲ្យ ផារ៉ោនមានវិធានការ ដើម្បីជៀសវាងនូវគ្រោះមហន្តរាយផងដែរ។ ការនេះគឺដោយព្រោះព្រះបានលត់ដំ យ៉ូសែប
តាមរយៈពេលវេលាដែលគាត់ធ្វើជាអ្នកគ្រប់គ្រងនៅផ្ទះរបស់ប៉ូទីផារ និងជាអ្នកបម្រើដល់អ្នកថ្វាយ ពែង
និងអ្នកដុតនំនៅក្នុងគុក។ ដូច្នេះ យើងអាចមើលឃើញថា ប្រាជ្ញារបស់យ៉ូសែប ជាលទ្ធផលនៃភាព ស្មោះត្រង់ក្នុងជីវិតរបស់ខ្លួន
ជាការឆ្លើយតបទៅនឹងក្ដីសប្បុរស និងក្ដីមេត្តារបស់ព្រះ។
អានគម្ពីរ៖ កិច្ចការ ១-៤
អធិស្ឋាន៖ ទ្រង់ជាម្ចាស់ពិតនៃជីវិតរបស់យើងខ្ញុំ។ សូមឲ្យយើងខ្ញុំពឹងផ្អែកលើទ្រង់មួយប៉ុណ្ណោះ។

