បើអញត្រូវអត់កូន នោះក៏អត់ទៅចុះ
លោកុប្បត្តិ ៤៣:១-១៥
ដោយព្រោះគ្រោះអត់ឃ្លាននៅតែបន្ត
នោះយូដាក៏ព្យាយាមពន្យល់ឪពុកខ្លួនឲ្យនាំបេនយ៉ាមីនទៅអេស៊ីព្ទ។ ជាចុងក្រោយ
យ៉ាកុបក៏យល់ព្រម ហើយបានស្វែងរកសេចក្ដីមេត្តាករុណារបស់ព្រះ
ពេលគាត់ឲ្យបេនយ៉ាមីនទៅអេស៊ីព្ទ។
គិត និងស្វែងយល់
ពេលស្បៀងដែលបានមកពីអេស៊ីព្ទនោះអស់ទៅ យ៉ាកុបក៏ប្រាប់ពួកកូនប្រុសខ្លួនឲ្យទៅទិញពីអេស៊ីព្ទម្ដងទៀត។
យូដាបានព្យាយាមពន្យល់ឪពុក ឲ្យអនុញ្ញាត្តឲ្យពួកគេនាំបេនយ៉ាមីនទៅជាមួយ
តែយ៉ាកុបនៅតែមិនព្រម។ ផ្ទុយទៅវិញ គាត់បានបន្ទោសពួកកូនរបស់គាត់ចំពោះការបង្កើតបញ្ហាទៅលើខ្លួនគេ។
យូដានៅតែព្យាយាមសុំឪពុក ដោយសន្យាថានឹងនាំបេនយ៉ាមីនមកដល់ផ្ទះវិញដោយសុវត្ថិភាព (១-១០)។ យ៉ាកុបក៏យល់ព្រមឲ្យបេនយ៉ាមីនទៅអេស៊ីព្ទ
ប៉ុន្តែគាត់នៅតែសុំក្ដីមេត្តាករុណាពីព្រះ។
តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំ?
៨-១០ ចូរប្រៀបធៀបពីយ៉ាកុប ដែលមិនព្រមប្រគល់បេយ៉ាមីនទៅនឹងយូដា
ដែលចង់លះបង់ខ្លួន។ យូដាគូសបញ្ជាក់ពីការជាប់ជំពាក់របស់យ៉ាកុប ដែលនឹងនាំគ្រោះថ្នាក់ដល់ខ្លួនគាត់
ព្រមទាំងជីវិតកូនគាត់ និងគ្រួសារឯទៀតផង។ ចូរពិចារណាក្រែងមាននរណាម្នាក់
ដែលទទួលផលអាក្រក់ ដោយព្រោះគំនិតអាត្មានិយមរបស់យើងចំពោះខ្លួនឯង គ្រួសារ
និងក្រុមជំនុំ។
១១-១៤ ដោយប្រកែកមិនបាននោះយ៉ាកុបក៏សម្រេចថា «បើអញត្រូវអត់កូននោះ
ក៏ត្រូវតែទ្រាំអត់ទៅចុះ» ហើយថ្វាយបេនយ៉ាមីនទៅដល់ព្រះ។ យ៉ាកុបមិនបានដឹងទេ
ប៉ុន្តែចាប់ពីពេលនេះទៅអនាគតរបស់អ៊ីស្រាអែលចាប់ផ្តើមបើកចំហរហើយ។ ដូចគ្នានេះដែរ
ពេលយើងប្រគល់ខ្លួនយើង និងអ្វីគ្រប់យ៉ាងទៅដល់ព្រះ នោះយើងអាចរំពឹងទុកនូវអនាគតដ៏ធំធេង
ដែលព្រះនឹងបើកចំហរសម្រាប់យើង។
អានគម្ពីរ៖ កិច្ចការ ១៣-១៦
អធិស្ឋាន៖
សូមផ្ដល់ដល់យើងខ្ញុំនូវជំនឿ ដែលអាចឲ្យយើងខ្ញុំប្រគល់អ្វីគ្រប់យ៉ាងទៅដល់ទ្រង់
និងដើម្បីអាចរងចាំនូវការអស្ចារ្យរបស់ទ្រង់។

