Page


Thursday, November 12, 2015

ព្រះបន្ទូលថ្ងៃនេះ

ការល្បងលសេចក្ដីស្រលាញ់

លោកុប្បត្តិ ៤៤:-១៣

ដើម្បីល្បងលនូវសេចក្ដីស្រលាញ់របស់បងប្រុសខ្លួនចំពោះបេនយ៉ាមីន យ៉ូសែបបានរៀបចំផែនការសកម្មភាព១ ដែលបេនយ៉ាមីនត្រូវគេចោទថា ជាចោរ ហើយត្រូវគំរាមឲ្យធ្វើជាបាវបម្រើរបស់យ៉ូសែប។

គិត និងស្វែងយល់

            យ៉ូសែប ដែលត្រូវពួកបងរបស់គាត់ស្អប់ ហើយលក់ឲ្យធ្វើជាអ្នកបម្រើគេនោះ ចង់ឃើញថា តើបងប្អូនគាត់មានការកែប្រែចិត្តឬអត់ ព្រោះគេធ្លាប់ធ្វើបាបគាត់ពីមុនមក។ ដូចគ្នានេះដែរ គាត់ក៏ចង់ឃើញថា គេប្រព្រឹត្តយ៉ាងណាចំពោះបេនយ៉ាមីន។ ដូច្នេះហើយ គាត់ក៏បានបង្គាប់ដល់តម្រួតរបស់ខ្លួនឲ្យដាក់ពែងប្រាក់ក្នុងបាវរបស់បេនយ៉ាមីន ហើយប្រាប់ឲ្យដេញតាមគេតាមផ្លូវទៅស្រុក ដើម្បីវែកមុខចោរ។ ហើយយ៉ូសែបក៏បង្គាប់ដល់តម្រួតនោះនូវការគំរាមថា បេនយ៉ាមីនត្រូវធ្វើជាអ្នកបម្រើ ពេលគេរកឃើញពែងប្រាក់នោះ។ គ្រប់យ៉ាងត្រូវអនុវត្តទៅតាមផែនការរបស់យ៉ូសែប។ ដោយខ្លោចផ្សារចំពោះអ្វីដែលកើតឡើងចំពោះបេនយ៉ាមីននោះ ពួកបងរបស់គាត់ក៏ហែកសម្លៀកបំពាក់របស់ខ្លួន ហើយយំ (១-១៣)។

តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំ?

            ១-៥ ពេលពួកបងរបស់គាត់ឱនក្រាបចំពោះខ្លួន នោះយ៉ូសែបយល់ថា ការយល់សប្តិរបស់គាត់ក្លាយជាការពិតហើយ តែប៉ុណ្ណឹងហើយ គាត់នៅតែមិនព្រមស្កប់ចិត្តទៀត ទើបគាត់រកមធ្យោបាយល្បងលពួកបងប្រុសខ្លួន។ ការនេះដោយព្រោះគាត់គិតថា ការឱនក្រាបរបស់បងប្រុសចំពោះខ្លួននោះ វាមិនទាន់គ្រប់គ្រាន់ទៅនឹងការយល់សប្តិដែលព្រះផ្ដល់ឲ្យគាត់នោះទេ។ យ៉ូសែបដឹងថា ការយល់សប្តិនោះ មិនមែនចេញពីខ្លួនគាត់ទេ តែជាព្រះហឫទ័យព្រះ ដែលនឹងធ្វើឲ្យសម្រេចការងារទ្រង់តាមរយៈគាត់។ ដូច្នេះ យ៉ូសែបត្រូវទទួលរងនូវការឈឺចាប់យ៉ាងធ្ងន់ធ្ងរ ដោយសារការយល់សប្តិនោះ ទើបគាត់គ្មានចិត្តសងសឹក ហើយលាក់អារម្មណ៍ខ្លួនពេលបានជួបបេនយ៉ាមីន ហើយពន្យាសេចក្ដីសង្ឃឹមរបស់ខ្លួន ក្នុងការជួបឪពុកម្ដងទៀត។ យ៉ូសែបមិនគ្រាន់តែជាអ្នកយល់សប្តិប៉ុណ្ណោះទេ គាត់ក៏ជាអ្នកបម្រើដែលបានចុះចូលចំពោះព្រះហឫទ័យព្រះ ដែលបានបង្ហាញតាមរយៈការយល់សប្តិរបស់គាត់នោះផងដែរ៕

អានគម្ពីរ៖ កិច្ចការ ២១-២៣

អធិស្ឋាន៖ សូមឲ្យយើងខ្ញុំធ្វើតាមបង្គាប់ទ្រង់នៅក្នុងជីវិត ដើម្បីសម្រេចផែនការរបស់ទ្រង់៕


©សម្ព័ន្ធព្រះបន្ទូលកូរ៉េ និង CTM
Show Comments: OR

No comments:

Post a Comment