អ្វីដែលព្រះបានធ្វើ
លោកុប្បត្តិ ៤៥:១-១៥
យ៉ូសែបបានបង្ហាញពីអត្តសញ្ញាណខ្លួន
បន្ទាប់ពីមើលឃើញនូវទឹកចិត្តរបស់យូដាក្នុងការលះបង់ខ្លួន។
ទោះជាពួកបងៗខ្លាចយ៉ូសែបសងសឹកក្ដី ក៏យ៉ូសែបបានបញ្ជាក់ដល់គេថា
អ្វីគ្រប់យ៉ាងសុទ្ធតែជាផែនការរបស់ព្រះទេ។
តើព្រះជានរណា?
៨
ព្រះបានតាំងយ៉ូសែបឲ្យធ្វើជាទីប្រឹក្សារបស់ផារ៉ោន។ ដោយបានដឹងពីការនេះ
ទើបយ៉ូសែបបម្រើតែព្រះជាម្ចាស់របស់គាត់តែមួយប៉ុណ្ណោះ
មិនបម្រើព្រះរបស់អេស៊ីព្ទណាមួយឡើយ ទោះជាគាត់ធ្វើការឲ្យផារ៉ោនក្ដី។ តើព្រះ
ពិតជាម្ចាស់តែមួយគត់នៃគ្រួសារ ការងារ និងក្រុមជំនុំយើងឬ?
គិត និងស្វែងយល់
ពេលយ៉ូសែបឃើញច្បាស់ថា
ពួកបងប្រុសរបស់គាត់ចេះស្រលាញ់គ្នាវិញហើយនោះ
គាត់ក៏បង្ហាញនូវអត្តសញ្ញាណខ្លួនដល់ពួកគេ ហើយយំយ៉ាងខ្លាំងនៅចំពោះគេ។
យ៉ូសែបបានទទួលស្គាល់ថា ព្រះបានចាត់គាត់ឲ្យមកអេស៊ីព្ទ
ដើម្បីជួយសង្គ្រោះដល់គ្រួសារខ្លួន ដូច្នេះ គាត់ក៏ប្រាប់ដល់ពួកបងៗថា
កុំឲ្យបារម្ភពីរឿងដែលគេបានលក់គាត់នោះឡើយ (១-៨)។ ហើយគាត់ក៏ប្រាប់ដល់គេថា
គ្រោះអត់ឃ្លាននឹងបន្ត៥ឆ្នាំទៀត ដូច្នេះ ក្រុមគ្រួសាររបស់គាត់ត្រូវមកឯអេស៊ីព្ទ
ដើម្បីបានរស់។ គាត់ក៏បានសន្យាផងដែរថា គាត់នឹងថែទាំគេ ពេលគេមកដល់ស្រុកអេស៊ីព្ទ (៩-១៥)។
តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំ?
៤-៨ យ៉ូសែបបានឃើញថា ការគ្រប់យ៉ាងទាំងអស់
ព្រះទ្រង់ធ្វើដើម្បីការល្អ ហើយគាត់បានពិសោធនូវការដឹកនាំរបស់ព្រះ
ដែលផ្ដល់ដល់គាត់នូវការយល់សប្តិ និងសម្រេចការយល់សប្តិនោះ។ ដូច្នេះហើយ
ដោយមិនមានគំនិតសងសឹកនោះ យ៉ូសែបថែមទាំងអរគុណដល់ព្រះ ហើយគាត់រក្សាជំនឿលើការងារ
និងភាពសប្បុរសរបស់ទ្រង់ផងដែរ។ ចូរជញ្ជឹងគិតលើរបៀបដែលព្រះបានធ្វើការល្អក្នុងជីវិតយើង។
អានគម្ពីរ៖ កិច្ចការ ២៧-២៨
អធិស្ឋាន៖ យើងខ្ញុំសូមច្រៀងសរសើរដល់ព្រះនាមទ្រង់
ដែលធ្វើការល្អក្នុងជីវិតរបស់យើងខ្ញុំ។
©សម្ព័ន្ធព្រះបន្ទូលកូរ៉េ និង CTM

