Page


Sunday, November 15, 2015

ព្រះបន្ទូលថ្ងៃនេះ

យ៉ូសែបនៅរស់ទេ!
លោកុប្បត្តិ ៤៥:១៦-២៨

ពេលស្ដេចផារ៉ោនដឹងថា យ៉ូសែបបានជួបជុំជាមួយបងប្អូននោះ ទ្រង់ក៏គាំទ្រឲ្យគ្រួសារយ៉ូសែបមករស់នៅស្រុកអេស៊ីព្ទ ដោយរីករាយ។ យ៉ាកុបបានស្រឡាំងកាំង ពេលឮថា យ៉ូសែបនៅរស់ ហើយគាត់អន្ទះសារចង់ជួបយ៉ូសែប។

គិត និងស្វែងយល់

            ពេលស្ដេចផារ៉ោនបានដឹងថា ពួកបងប្រុសរបស់យ៉ូសែបធ្វើដំណើរពីកាណានមកនោះ ទ្រង់ក៏អញ្ជើញបងប្អូន និងឪពុកយ៉ូសែបឲ្យមកស្រុកអេស៊ីព្ទ។ ផារ៉ោន ក៏បានផ្គត់ផ្គង់នូវរទេះ និងគ្រប់ទាំងស្បៀងអាហារ ដែលគេត្រូវការសម្រាប់ធ្វើដំណើរ។ យ៉ូសែបបានផ្ដាំផ្ញើដល់បងប្អូនគាត់ថា កុំឲ្យឈ្មោះប្រកែកគ្នានៅតាមផ្លូវទៅផ្ទះវិញ។ ពេលពួកកូនប្រុសបានទៅដល់ផ្ទះ ហើយប្រាប់យ៉ាកុបថា យ៉ូសែបនៅរស់ ហើយធ្វើជាអ្នកគ្រប់គ្រងលើស្រុកអេស៊ីព្ទផងនោះ គាត់ក៏សម្រេចចិត្តថា ទៅអេស៊ីព្ទដោយសង្ឃឹមថា បានឃើញមុខយ៉ូសែបមុននឹងខ្លួនស្លាប់ទៅ (១៦-២៣)។

តើព្រះកំពុងបង្រៀងអ្វីដល់ខ្ញុំ?

            ២១-២៤ ពួកបងៗដែលបានច្រណែននឹងយ៉ូសែប ដែលមានអាវច្រើនពណ៌ ហើយព្យាយាមសម្លាប់គាត់នោះ ពេលនេះបានទទួលនូវសម្លៀកបំពាក់ថ្មីៗ ហើយមានតម្លៃពីយ៉ូសែព។ ការនេះបង្ហាញថា ព្រះពរដ៏លើសលប់ ដែលផ្ដល់ដល់អ័ប្រាហាំតាមរយៈព្រះគុណព្រះនោះ នឹងធ្លាក់ទៅលើអំបូរទាំង១២នេះ។ តើយើងអាចបង្ហាញក្ដីមេត្តាដល់អស់អ្នកណា ដែលបានបង្កគ្រោះថ្នាក់ដល់យើងឬទេ?
            ២៥-២៦ ដោយបានប្រាប់ឪពុកថា យ៉ូសែបកូនប្រុសរបស់គាត់នៅរស់នៅឡើយនោះ ពួកបងរបស់យ៉ូសែប ក៏បានសារភាពពីការកុហកដែលគេធ្លាប់ប្រាប់ដល់ឪពុកថា យ៉ូសែបត្រូវសត្វសាហាវហែកស៊ីហើយនោះ។ វាជាការកុហក ដែលគេលាក់កំបាំងជាយូរមកហើយ ហើយវាជាទង្វើខុសឆ្គង ដែលធ្វើឲ្យឪពុកគេខូចចិត្ត។ បើយើងបោកបញ្ឆោតអ្នកដទៃនោះ យើងត្រូវដោះស្រាយការនោះភ្លាម។

អានគម្ពីរ៖ រ៉ូម ១-

អធិស្ឋាន៖ ជីវិត គ្រួសារ និងក្រុមជំនុំ ដែលទ្រង់បានប្រទានមកយើងខ្ញុំនោះ វាគ្រប់គ្រាន់សម្រាប់យើងខ្ញុំហើយ។

©សម្ព័ន្ធព្រះបន្ទូលកូរ៉េ និង CTM
Show Comments: OR

No comments:

Post a Comment