ការសន្យានៅត្រង់បៀរ-សេបា
លោកុប្បត្តិ ៤៦:១-៧
ព្រះបានលេចមកឯយ៉ាកុប ដែលកំពុងធ្វើដំណើរទៅអេស៊ីព្ទ ហើយប្រាប់គាត់ថា
ការធ្វើដំណើរទៅឯអេស៊ីព្ទរបស់គាត់នេះ មិនមែនមានន័យថា គាត់កំពុងតែមិនស្ដាប់បង្គាប់
ដោយចាកចេញពីទឹកដីសន្យានោះទេ តែថា វាជាដំណើរការនៃផែនការរបស់ទ្រង់
ដើម្បីសម្រេចការតាំងសញ្ញារបស់ទ្រង់។
តើព្រះជានរណា?
២-៤ ព្រះបានបង្គាប់យ៉ាកុបឲ្យទៅឯអេស៊ីព្ទ
ហើយបានផ្ដល់ដល់គាត់នូវការសន្យា៤ នៅតាមផ្លូវ។ ការសន្យាទាំងនេះ
គឺជាផ្នែកនៃការជួយឲ្យសម្រេចនូវការសន្យា ដែលព្រះបានផ្ដល់ឲ្យអ័ប្រាហាំ និងអ៊ីសាក
ដែលថាទ្រង់នឹងស្អាងអ៊ីស្រាអែល ជានគរទ្រង់ឡើង។ ព្រះធ្វើការនេះតាមដំណើររបស់យ៉ាកុប
និងជីវិតប្រចាំថ្ងៃរបស់យ៉ូសែប។
គិត និងស្វែងយល់
យ៉ាកុបបានថ្វាយបង្គំព្រះនៅត្រង់បៀរ-សេបា តាមផ្លូវទៅអេស៊ីព្ទ។ ព្រះបានលេចមកឯយ៉ាកុបនៅទីនោះ
ហើយផ្ដល់ការសន្យា៤ដល់គាត់ថា ព្រះនឹងធ្វើឲ្យគាត់ក្លាយជាជាតិសាសន៍ដ៏ធំមួយ
ថាព្រះនឹងយាងទៅអេស៊ីព្ទជាមួយគាត់ ថាទ្រង់នឹងនាំពូជពង្សគាត់ត្រឡប់ទៅទឹកដីកាណានវិញ
ហើយថាយ៉ូសែបនឹងនៅជាមួយគាត់ពេលគាត់ស្លាប់ (១-៤)។
យ៉ាកុបដែលបានទទួលការសន្យារបស់ព្រះនោះ ក៏បានរៀបចំគ្រប់ទាំងទ្រព្យសម្បត្តិ
និងកូនរបស់ខ្លួនចេញដំណើរទៅស្រុកអេស៊ីព្ទដោយគ្មានការស្ទាក់ស្ទើរ (៥-៧)។
តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំ?
៥-៧ ក្រោយពីបានឮព្រះបន្ទូលព្រះភ្លាម
យ៉ាកុបក៏នាំគ្រួសារខ្លួនទៅអេស៊ីព្ទជាប្រញាប់។ យ៉ាកុបធ្លាប់មានពិសោធ
និងភាពស្មោះត្រង់របស់ព្រះចំពោះការសន្យារបស់ទ្រង់នៅបេតអែល
ទើបគាត់មានជំនឿលើការសន្យារបស់ព្រះនៅបៀរ-សេបាទៀត។ ដូចគ្នានេះដែរ ជំនឿរបស់យើងក៏មានការរីកចម្រើន
តាមរយៈការពិសោធន៍ជាមួយព្រះក្នុងជីវិតយើងដែរ។ ចូរមានសង្ឃឹមថា
នឹងបានជួបព្រះក្នុងជីវិតប្រចាំថ្ងៃរបស់យើងចុះ។
អានគម្ពីរ៖ រ៉ូម ៤-៥
អធិស្ឋាន៖ សូមឲ្យយើងខ្ញុំស្ដាប់ព្រះបន្ទូលទ្រង់ដោយប្រុងប្រយ័ត្ន ហើយសូមដឹកនាំយើងខ្ញុំគ្រប់ទាំងផ្លូវទាំងអស់។
©សម្ព័ន្ធព្រះបន្ទូលកូរ៉េ និង CTM

