Page


Thursday, November 19, 2015

ព្រះបន្ទូលថ្ងៃនេះ

ការចាត់ចែងលើគ្រោះអត់ឃ្លានរបស់យ៉ូសែប
លោកុប្បត្តិ ៤៧:១៣-២៦

យ៉ូសែបបានជួយដល់ពួកអ្នករងគ្រោះ ដោយព្រោះភាពអត់ឃ្លាន ហើយបានបង្កើតឲ្យមាននូវប្រព័ន្ធដីធ្លី និងពន្ធដានៅស្រុកអេស៊ីព្ទ។

គិត និងស្វែងយល់

ដោយព្រោះគ្រោះអត់ឃ្លានអូសបន្លាយយ៉ាងយូរនោះ ប្រជាជនក៏បានប្រើលុយរបស់ខ្លួនអស់គ្មានសល់ ដើម្បីទិញស្បៀង។ ពេលគ្រោះអត់ឃ្លាននៅតែបន្ត នោះគេក៏ត្រូវលក់សត្វចិញ្ចឹមរបស់គេ ហើយជាចុងក្រោយ ក៏បានលក់ទាំងដីធ្លី និងខ្លួនរបស់គេឲ្យទៅផារ៉ោន។ គេក៏បានក្លាយជាទាសកររបស់ផារ៉ោន (១៣-១៩)។ តែយ៉ូសែបបានបង្គាប់ដល់បណ្ដាជនឲ្យថ្វាយដល់ផារ៉ោនតែមួយភាគ៥ប៉ុណ្ណោះ ពីភោគផលរបស់គេ ហើយសល់ប៉ុន្មានទុកសម្រាប់ធ្វើពូជ និងហូបចុក។ ជាការឆ្លើយតបពួកជនជាតិអេស៊ីព្ទបាននិយាយទៅកាន់យ៉ូសែបថា «អ្នកបានជួយជិវិតយើងហើយ»។ ដូច្នេះ យ៉ូសែបជាអ្នកសំណប់របស់ព្រះ ក៏បានជួយដល់ប្រជាជនអេស៊ីព្ទ ព្រមទាំងគ្រួសារខ្លួនផង (២០-២៦)។

តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំ?

          ២០-២៦ ទោះជាបណ្ដាជនទាំងឡាយ បានក្លាយជាបាវបម្រើរបស់ស្ដេចផារ៉ោនហើយក្ដី ក៏យ៉ូសែបបានអនុញ្ញាត្តឲ្យគេដាំដុះនៅលើដី ដែលគេបានលក់ទៅឲ្យផារ៉ោននោះដែរ។ គាត់បានទាមទារថ្លៃពន្ធដាពីគេតែមួយភាគ៥នៃភោគផលរបស់គេប៉ុណ្ណោះ ហើយសល់ប៉ុន្មានទុកឲ្យគេប្រើប្រាស់។ ហើយបើគេត្រូវការ នោះយ៉ូសែបបានជួយគេឲ្យមានដីដាំដុះសម្រាប់ចិញ្ចឹមជីវិតខ្លួន។ បើតាមការយល់ឃើញរបស់យើង វាហាក់ដូចជារដ្ឋាភិបាលអេស៊ីព្ទបានកែប្រែប្រព័ន្ធ ដើម្បីជួលដីធ្លីបង្កបង្កើតផល ហើយបានពង្រឹងអំណាចរបស់គេ តែនៅសម័យនោះ វាជាការល្អបំផុត ដែលយ៉ូសែបអាចធ្វើដើម្បីជួយដល់មនុស្ស និងទឹកដី។ តាមពិត ប្រព័ន្ធ និងគោលនយោបាយបែបនេះមិនអាចយកមកអនុវត្តឲ្យត្រូវតាមគ្រប់កាលៈទេសៈនោះទេ។ តែអំណាចរបស់យ៉ូសែប ដែលកោតខ្លាចដល់ព្រះ និងគិតគូរពីសុវត្ថិភាពប្រជាជនជាចំបងនោះ បានក្លាយជាផ្លូវ ដែលផ្ដល់ពរដល់គ្រប់ជាតិសាសន៍ ដូចដែរព្រះបានសន្យាដល់អ័ប្រាហាំ។

អានគម្ពីរ៖ រ៉ូម ១២-១៣
អធិស្ឋាន៖ សូមទ្រង់ទតមើលមកលើស្រុកភូមិរបស់យើងខ្ញុំ ហើយជួយយើងខ្ញុំឲ្យរស់នៅដោយពឹងផ្អែកលើទ្រង់តែមួយប៉ុណ្ណោះ។


©សម្ព័ន្ធព្រះបន្ទូលកូរ៉េ និង CTM
Show Comments: OR

No comments:

Post a Comment