ការតាំងលំនៅនៅកូសែន
និងជិវិតអ្នកជ្រកកោន
លោកុប្បត្តិ ៤៦:២៨-៤៧:១២
យ៉ាកុប និងយ៉ូសែបបានរស់នៅជុំគ្នាវិញ បន្ទាប់ពីបែកគ្នាអស់២២ឆ្នាំ។ យ៉ូសែបបានតាំងទីលំនៅឲ្យគ្រួសារខ្លួន
ក្នុងស្រុកកូសែន ដើម្បីឲ្យគេអាចដាច់ចេញពីពួកអេស៊ីព្ទ ហើយអាចរស់ដោយមានភាពឯករាជ្យ។
គិត និងស្វែងយល់
បន្ទាប់ពីការរស់នៅជុំគ្នារវាងយ៉ាកុប
និងយ៉ូសែប នោះយ៉ូសែបក៏ស្នើរឲ្យឪពុក និងពួកបងប្រុសគាត់ទៅរស់នៅលើទឹកដីកូសែន។
វាជាទឹកដីល្អសម្រាប់ដាំដុះ ហើយម្យ៉ាងទៀត វានៅឆ្ងាយពីសាសន៍អេស៊ីព្ទ
ដែលអាចឲ្យក្រុមគ្រួសាររបស់យ៉ាកុបអនុវត្តជំនឿរបស់ខ្លួនបាន។ យោងតាមយោបល់របស់យ៉ូសែប
នោះពួកបងប្រុសរបស់គាត់ក៏បានស្នើសុំដល់ផារ៉ោន
ដើម្បីឲ្យគេបានទៅរស់នៅក្នុងស្រុកកូសែន។
ផារ៉ោនបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើតាមស្នើសុំរបស់គេ (៤៦:២៨-៤៧:៦)។ យ៉ាកុប ដែលបានឈរនៅចំពោះមុខផារ៉ោនជាមួយយ៉ូសែបនោះ
មិនមានការភ័យខ្លាចឡើយ ហើយបានឲ្យពរដល់ផារ៉ោនផង (៤៧:៧-១២)។
តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំ?
៤៦:២៨-៣០ ពេលយ៉ាកុបបានជួបកូនប្រុស ដែលគាត់បានគិតថាស្លាប់បាត់ទៅហើយនោះ
គាត់ក៏បានយំ ដោយរំភើបចិត្តយ៉ាងខ្លាំង។ អំណរនេះ វាស្រដៀងគ្នាទៅនិងអំណរនៃអ្នកគង្វាល
ដែលបានហៅអ្នកជិតខាងខ្លួនមកជប់លៀង បន្ទាប់ពីបានរកឃើញចៀមរបស់ខ្លួន ដែលបានបាត់ទៅ (លូកា
១៥:៦)។ ចូរអធិស្ឋានឲ្យអំណរនៃការជួបជុំគ្នាមានជាបរិបូរ
នៅក្នុងស្រុកភូមិយើង។
៤៧:៩
យ៉ាកុបបាននិយាយថា ជីវិតដែលជ្រកកោនលើទឹកដីគេមានការលំបាកណាស់។
គាត់បានរំលឹករឿងដើមអំពីការធ្វើដំណើររបស់គាត់ពីកាណានទៅខារ៉ាន
ពីខារ៉ានត្រឡប់ទៅកាណានវិញ និងពេលនេះធ្វើដំណើរទៅអេស៊ីព្ទ។ និយាយបែបនេះ
គាត់ក៏បញ្ជាក់ថា ជីវិតជ្រកកោននេះនឹងបន្តរហូតដល់គាត់ទទួលបានកាណាន ជាទឹកដីសន្យាវិញ។
ក្នុងនាមជាជនជ្រកកោន ដែលនឹងធ្វើដំណើរទៅស្រុកកំណើតខ្លួនវិញនោះ
តើយើងត្រូវរស់នៅដោយជីវិតយ៉ាងណាក្នុងពេលសព្វថ្ងៃនេះ?
អានគម្ពីរ៖ រ៉ូម ៩:១១
អធិស្ឋាន៖
សូមឲ្យយើងខ្ញុំមានជំនឿលើអំណាចទ្រង់ ដែលទ្រង់ជាអ្នកគ្រប់គ្រងលើគ្រប់ទាំងអស់
ហើយកុំឲ្យយើងខ្ញុំភ័យខ្លាចនឹងជីវិតជាជនជ្រកកោននោះឡើយ។
©សម្ព័ន្ធព្រះបន្ទូលកូរ៉េ
និង CTM

