Page


Sunday, November 22, 2015

ព្រះបន្ទូលថ្ងៃនេះ

អនាគតរបស់កូនប្រុសយ៉ាកុប (១)
លោកុប្បត្តិ ៤៩:-១២

នៅលើគ្រែស្លាប់របស់គាត់នោះ យ៉ាកុបក៏បានហៅកូនប្រុសទាំង១២នាក់មក ដើម្បីទស្សទាយពីអនាគតរបស់គេ។ នៅក្នុងការទាយរបស់គាត់នោះ វាមានការលាយឡំគ្នានូវព្រះពរ និងបណ្ដាសា។

គិត និងស្វែងយល់

            យ៉ាកុបបានប្រាប់ពួកកូនរបស់គាត់ពីអនាគតរបស់គេ។ រូបេន ជាកូនច្បងរបស់យ៉ាកុបបានធ្វើឲ្យបាត់សិទ្ធិខ្លួន ដោយព្រោះការអាក្រក់ ដែលគាត់បានរួមដំណេកជាមួយប្រពន្ធចុងរបស់ឪពុកខ្លួន (៣២:២២)។ ស៊ីម្មាន និងលេវី ដែលបានសម្លាប់រង្គាលពួកអំបូរស៊ីគែមនោះ ក៏ត្រូវបណ្ដាសាហើយនឹងត្រូវខ្ចាត់ខ្ចាយ ទៅរស់នៅតាមអំបូរទាំងឡាយ។ ដោយព្រោះការ ពួកលេវីរស់នៅក្នុងទីក្រុងទាំង៤៨ ដែលគ្រប់គ្រងដោយអំបូរផ្សេងៗ (ជនគណនា ២១:៤១) ហើយពួកស៊ីម្មានបានខ្ចាត់ខ្ចាយពេលអ៊ីស្រាអែលបែងចែកនគរជា២។ យូដា ដែលមានចិត្តលះបង់ខ្លួន ដើម្បីបេនយ៉ាមីននោះ បានទទួលទំនាយថា ពួកកូនប្រុសរបស់គាត់នឹងក្លាយជាអ្នកដឹកនាំ ដែលនឹងគ្រប់គ្រងអ៊ីស្រាអែល (១-១២)។

តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំ?

            ៣-៤ រូបេនជាកូនច្បងមានកម្លាំង និងកិត្តិយស តែគាត់មិនអាចគ្រប់គ្រងតណ្ហារបស់ខ្លួនបាន ទើបគាត់រួមដំណេកជាមួយនាងប៊ីលហារ ជាប្រពន្ធចុងរបស់ឪពុកខ្លួន។ ដោយព្រោះការនេះ ធ្វើឲ្យគាត់បាត់បង់នូវសិទ្ធិកំណើតរបស់ខ្លួន ហើយក្លាយជាអំបូរមួយ ដែលស្ថិតក្នុងគ្រោះថ្នាក់នៃការវិនាសបាត់បង់ (ចោទិយកថា ៣៣:៦)។ បើយើងប្រើតួនាទី សមត្ថភាព និងអំណោយទានរបស់យើង ដើម្បីប្រយោជន៍ផ្ទាល់ខ្លួននោះ យើងត្រូវចាំថា ព្រះអាចដកវាចេញពីយើងបាន។
            ៨-១២ យូដា ដែលលះបង់ខ្លួនដើម្បីបងប្អូន នោះនឹងបានជាខ្លាំងជាងគេ ក្នុងចំណោមបងប្អូនទាំងអស់ ដែលនឹងផ្ដួលពួកខ្មាំងសត្រូវ ហើយធ្វើជាស្ដេចដឹកនាំប្រទេសជាតិ។ តាមពិត នេះជាបទទំនាយនៃព្រះមែស៊ី ដែលបានសម្រេចតាមរយៈស្ដេចដាវីឌ ជាពូជពង្សយូដា និងបានសម្រេចតាមរយៈព្រះយេស៊ូវគ្រីស្ទ ជាពូជពង្សរបស់ដាវីឌ។

អានគម្ពីរ៖ ១កូរិនថូស ៤-
អធិស្ឋាន៖ ទោះយើងខ្ញុំជាមនុស្សខ្សោយ ហើយគ្មានតម្លៃក្ដី ក៏យើងខ្ញុំអរព្រះគុណចំពោះការដឹកនាំយើងខ្ញុំទៅរកផ្លូវនៃព្រះពរដែរ។


©សម្ព័ន្ធព្រះបន្ទូលកូរ៉េ និង CTM
Show Comments: OR

No comments:

Post a Comment