Page


Thursday, November 26, 2015

ព្រះបន្ទូលថ្ងៃនេះ

ពួកមនុស្សអាក្រក់ត្រូវកាត់ចេញ
ទំនុកដំកើង ៣៧:-២២

ស្ដេចដាវីឌបានទូន្មានយើងកុំឲ្យច្រណែននឹងភាពជោគជ័យនៃមនុស្សអាក្រក់។ តែត្រូវមានជំនឿលើព្រះវិញ។ ការនេះគឺដោយព្រោះ ជោគជ័យរបស់មនុស្សអាក្រក់ នឹងត្រូវកាត់ចោល តែពួកមនុស្សទៀតត្រង់ នឹងបានរស់នៅអស់កល្បជានិច្ច ក្នុងទឹកដីសន្យាវិញ។

តើព្រះជានរណា?

            ១៦-១៩ ព្រះថែរក្សាពួកមនុស្សទៀងត្រង់ ហើយធានាមិនឲ្យគេត្រូវក្រៀមស្វិតនៅក្នុងគ្រោះមហន្តរាយណ៍ ហើយមិនត្រូវអត់បាយក្នុងគ្រោះអត់ឃ្លាន។ ក្នុងលោកិយនេះ ជាកន្លែងដែលភាពលើសពីសេចក្ដីត្រូវការ ងាយស្រួលជាងការស្វែងរកការងារធ្វើ និងជាកន្លែងដែលមូលធន (ភាពគង់វង់) ជាស្ដេចនោះ ព្រះថែរក្សាអស់អ្នកណាដែលពឹងផ្អែកលើទ្រង់ ហើយមិនពឹងផ្អែកលើទ្រព្យសម្បត្តិ។ យើងត្រូវមានជំនឿលើការនេះ។

គិត និងស្វែងយល់

            ពេលខ្លះ យើងមើលឃើញមនុស្សអាក្រក់ ដែលបន្តធ្វើអាក្រក់ ហើយព្រងើយកន្តើយពីភាពជោគជ័យរបស់ព្រះនោះ យើងអាចមិនសប្បាយចិត្តចំពោះការនេះ។ តែដាវីឌទូន្មានថា កុំឲ្យខូចចិត្តឡើយ ព្រោះពួកមនុស្សអាក្រក់នឹងក្រៀមស្វិតទៅដូចជាស្មៅ ហើយវិនាសបាត់ទៅដូចជាផ្សែង។ ផ្ទុយទៅវិញ ដាវីឌទូន្មានថាឲ្យជំនឿលើព្រះ ឲ្យមានអំណរ និងឲ្យប្រព្រឹត្តអំពើសុចរិត។ ព្រោះថា មនុស្សដែលមានក្ដីសង្ឃឹមក្នុងព្រះអម្ចាស់នឹងទទួលបាននូវភាពរុងរឿង និងសេចក្ដីសុខសាន្តអស់កល្បជានិច្ច មិនដូចជាពួកមនុស្សអាក្រក់ឡើយ (១-២០)។

តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំ?

            ១-២, ១០, ២០ ពួកមនុស្សអាក្រក់នឹងក្រៀមស្វិតទៅដូចជាស្មៅ និងស្មៅខ្ចី ឯភាពជោកជ័យរបស់គេនឹងរលាយបាត់ទៅដូចជាផ្សែង។ យើងតែងទោរទន់ទៅរកទ្រព្យសម្បត្តិ ដែលផ្ដល់នូវសុវត្ថិភាព និងភាពសុខស្រួលបណ្ដោះអាសន្នសម្រាប់យើងប៉ុណ្ណោះ មែនទេ?

អានគម្ពីរ៖ ២កូរិនថូស ១-
អធិស្ឋាន៖ សូមកុំឲ្យយើងខ្ញុំបោះបង់នូវទំនក់ទំនងជាមួយនឹងទ្រង់ ដើម្បីបានភាពជោគជ័យបណ្ដោះអាសន្ននៅក្នុងលោកិយនេះឡើយ។


©សម្ព័ន្ធព្រះបន្ទូលកូរ៉េ និងCTM
Show Comments: OR

No comments:

Post a Comment