Page


Tuesday, December 1, 2015

ព្រះបន្ទូលថ្ងៃនេះ

ព្រះយេស៊ូវគ្រងរាជ្យដោយសិរីល្អ និងកេរ្តិ៍ឈ្មោះ
ហេព្រើរ ២:-

អ្នកនិពន្ធគម្ពីរហេព្រើរ ធ្វើការព្រមានចំពោះការមិនស្ដាប់បង្គាប់ព្រះបន្ទូលព្រះ ហើយពណ៌នាអំពីការងាររបស់ព្រះ ដែលដាក់គ្រប់ទាំងស្នាព្រះហស្ថ នៅក្រោមព្រះបាទរបស់ព្រះគ្រីស្ទ។

តើព្រះជានរណា?

            ៩ ព្រះបានប្រទានព្រះរាជបុត្រាតែមួយគត់របស់ព្រះអង្គ ឲ្យមកសុគតជំនួសមនុស្សជាតិទាំងអស់ តែទ្រង់មិនបណ្ដោយឲ្យព្រះយេស៊ូវ នៅតែសុគតនោះទេ។ ព្រះបានប្រោសទ្រង់ ហើយបំពាក់ដល់ទ្រង់នូវមកុដសិរីល្អ និងកេរ្ដិ៍ឈ្មោះ។ ចូរជញ្ជឹងគិតពីរបៀបដែលយើងអាចពិសោធនូវការសុគត និងការរស់ឡើងវិញរបស់ព្រះគ្រីស្ទ នៅក្នុងជីវិតយើង។

គិត និងស្វែងយល់

            អ្នកនិពន្ធបញ្ជាក់ថា ព្រះយេស៊ូវធំជាងពួកទេវតា តាមរយៈអំណាច ដែលបានប្រគល់ទៅឲ្យទ្រង់។ ព្រះបានអនុញ្ញាតឲ្យព្រះយេស៊ូវគ្រប់គ្រងលើលោកិយថ្មី ដែលនឹងមកដល់ (នគរព្រះ)។ ទោះស្ថិតក្នុងនាមជាព្រះរាជបុត្រានៃព្រះក្ដី ក៏ព្រះយេស៊ូវបានក្លាយជាទាបជាជាងពួកទេវតាមួយរយៈ (ក្លាយជាមនុស្ស) ហើយទទួលរងទុក្ខ និងសុគត តាមព្រះហឫទ័យព្រះ។ តែព្រះបានប្រោសព្រះយេស៊ូវឲ្យរស់វិញ ហើយផ្ដល់សិរីល្អដល់ទ្រង់ និងផ្ដល់អំណាចឲ្យគ្រប់គ្រងលើអ្វីទាំងអស់ រួមទាំងលោកិយទាំងមូលនេះផង (១-៩)។

តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំ?

            ១-៤ បើគ្រប់ទាំងទង្វើនៃការមិនធ្វើតាមដំណឹង ដែលទេវតាបានផ្ដល់ឲ្យ ត្រូវទទួលនូវការជំនុំជំរះយ៉ាងធ្ងន់ធ្ងរ ហើយគួរឲ្យភ័យខ្លាចនោះ ចុះការមិនធ្វើតាមព្រះបន្ទូលនៃព្រះយេស៊ូវ ដែលធំជាងទេវតាទៅទៀតនោះ តើត្រូវទទួលទណ្ឌកម្មជាងអំបាលម៉ានទៅទៀត? ចូរប្រុងប្រយ័ត្នកុំឲ្យការសង្គ្រោះរបស់យើងត្រូវឃ្លាតចេញឡើយ ហើយយើងត្រូវកាន់ខ្ជាប់ទៅនឹងដំណឹងល្អ ដែលយើងបានទទួលតាមរយៈព្រះបន្ទូលព្រះ។

អានគម្ពីរ៖ កាឡាទី ៤-

អធិស្ឋាន៖ សូមឲ្យយើងខ្ញុំមានភាពស្មោះត្រង់ចំពោះព្រះគ្រីស្ទ ហើយឲ្យយើងខ្ញុំចុះចូលចំពោះព្រះបន្ទូលទ្រង់។
©សម្ព័ន្ធព្រះបន្ទូលកូរ៉េ និត CTM
Show Comments: OR

No comments:

Post a Comment