Page


Thursday, December 3, 2015

ព្រះបន្ទូលថ្ងៃនេះ

កុំធ្វើឲ្យចិត្តខ្លួនរឹងឡើយ
ហេព្រើរ ៣:-១៩

អ្នកនិពន្ធនិយាយអំពីរបៀបដែលអ៊ីស្រាអែលមិនស្ដាប់បង្គាប់ព្រះនៅក្នុងទីរហោស្ថាន ហើយជាលទ្ធផល គេមិនអាចចូលទៅក្នុងការសំរាករបស់ព្រះបានឡើយ។ គាត់បានទូន្មានគ្នាយើងដែលបានឮព្រះបន្ទូលហើយនោះ ថាកុំឲ្យធ្វើចិត្តរឹងមិនព្រមជឿឡើយ។

តើព្រះជានរណា?

            ៨-១១, ១៦-១៩ ព្រះមានសេចក្ដីក្រោធចំពោះអ្នកណា ដែលបានឮព្រះបន្ទូលទ្រង់ហើយ តែមិនធ្វើតាម ហើយទ្រង់មិនឲ្យគេចូលទៅក្នុងការសំរាករបស់ទ្រង់ឡើយ។ អស់រយៈពេល៤០ឆ្នាំដែលព្រះបានគិតគូរចំពោះអ៊ីស្រាអែល ដេលខ្វះជំនឿ ហើយមិនស្ដាប់ព្រះបន្ទូលទ្រង់ ព្រោះចិត្តរឹងរូសរបស់ពួកគេ។ តើព្រះនឹងមើលមកលើជីវិតយើងតាមបែបយ៉ាងណា?

គិត និងស្វែងយល់

            ពួកអ៊ីស្រាអែលមិនអាចចូលទៅក្នុងទឹកដីសន្យាបាន ព្រោះគេមិនជឿ ឬមិនធ្វើតាមព្រះ ទោះជាទ្រង់បានបង្ហាញឲ្យគេឃើញនូវការអស្ចារ្យជាច្រើនក្ដី។ ការខ្វះជំនឿ និងការមិនស្ដាប់បង្គាប់នេះ បានបំផ្លាញជីវិតគេហើយ។ អ្នកនិពន្ធនេះនិយាយថា ការស្ដាយក្រោយនេះ ក៏អាចមាននៅសព្វថ្ងៃនេះដែរ។ ដូច្នេះ ទោះមានបញ្ហាអ្វីក៏ដោយ យើងត្រូវតែរក្សាជំនឿខ្លួន និងធ្វើតាមព្រះបន្ទូលទ្រង់ (៧-១៩)។

តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំ?

            ១២-១៤ យើងត្រូវប្រយ័ត្នកុំឲ្យចិត្តយើងបានពេញទៅដោយការមិនជឿឡើយ។ ដើម្បីជៀសវាងការនោះ យើងត្រូវមានការប្រកបគ្នាជាប្រចាំជាមួយនឹងបងប្អូនរួមជំនឿ ហើយបង្ហាញនូវជំនឿរបស់ខ្លួនរាល់ថ្ងៃ ព្រមទាំងគាំទ្រដល់គ្នាផង។ ចូរយកចិត្តទុកដាក់ចំពោះគ្នា ដោយក្ដីស្រលាញ់ ដើម្បីកុំឲ្យសេចក្ដីល្បួងអាចជ្រៀបចូលមក្នុងយើងបាន៕

អានគម្ពីរ៖ អេភេសូរ ៤-
អធិស្ឋាន៖ សូមឲ្យយើងខ្ញុំធ្វើតាមព្រះបន្ទូលទ្រង់ដោយអំណរ ហើយឈរមាំក្នុងព្រះបន្ទូល ដើម្បីឲ្យយើងខ្ញុំអាចទទួលបាននូវការសំរាករបស់ទ្រង់៕


©សម្ព័ន្ធព្រះបន្ទូលកូរ៉េ និង CTM
Show Comments: OR

No comments:

Post a Comment