Page


Friday, December 25, 2015

ព្រះបន្ទូលថ្ងៃនេះ

ការសរសើរដោយថ្វាយនូវការស្ដាប់បង្គាប់
ទំនុកដំកើង ៤០:-១៧

ស្ដេចដាវីឌនឹងចាំ ហើយសរសើរដល់ការសង្គ្រោះរបស់ព្រះ ដែលបានធ្វើការនៅក្នុងគាត់ ពេលគាត់ព្រួយចិត្ត។ ដាវីឌក៏ចង់ប្រកាស ហើយធ្វើតាមព្រះហឫទ័យព្រះ ដោយស្ងៀមស្ងាត់ពេលរងចាំការសង្គ្រោះរបស់ព្រះ។

តើព្រះជានរណា?

          ៥, ១៧ ព្រះមានព្រះដំរិះយ៉ាងច្រើនចំពោះយើង។ គំនិតរបស់ទ្រង់មិនអាចយកមកប្រៀបធៀបនឹងគំនិតសាមញ្ញ និងតូចចង្អៀតរបស់យើងបានទេ។ ដូច្នេះ បញ្ហាដែលអ្នកជួបនៅថ្ងៃនេះ អាចជាលទ្ធផលនៃគំនិតរាប់មិនអស់របស់ព្រះ មិនមែនជាលទ្ធផលនៃការមិនអើពើរបស់ទ្រង់នោះទេ។

គិត និង ស្វែងយល់

            ដាវីដបានទុកចិត្តលើព្រះ ហើយបានអំពាវនាវរកព្រះ និងបានរង់ចាំជំនួយរបស់ព្រះពេលខ្លួនមានទុក្ខធំ។ ព្រះបានស្ដាប់ឮការអំពាវនាវរបស់គាត់ ហើយបានជួយគាត់ឲ្យរួចពីទុក្ខកង្វល់នោះ។ ការនេះបានធ្វើឲ្យដាវីឌយល់ថា មនុស្សដែលទុកចិត្ត ហើយពឹងផ្អែកលើព្រះ ដែលធំលើសអ្វីទាំងអស់នោះនឹងបានសប្បាយចិត្ត។ ដូច្នេះ ទោះជាដាវីឌក្រ ហើយខ្សោយក្ដី ក៏គាត់ជឿថា ក្ដីមេត្តាករុណា ក្ដីស្រលាញ់ និងសេចក្ដីពិតរបស់ព្រះ នឹងជួយគាត់ហើយគាត់មានសង្ឃឹមចំពោះជំនួយរបស់ព្រះ (១-១៧)។

តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំ?

            -ដាវីឌបានយល់ថា ព្រះទ្រង់សព្វព្រះទ័យ និងការដែលយើងធ្វើតាមព្រះហឫទ័យទ្រង់ ជាជាងតង្វាយណាៗទាំងអស់។ ដាវីឌចង់រំលឹកពីការយល់ឃើញក្នុងគំនិតនេះ ហើយក៏ធ្វើដូច្នោះ។ ចូរអធិស្ឋានឲ្យព្រះបើកត្រចៀកថ្លង់ខាងវិញ្ញាណរបស់យើង ដើម្បីឲ្យយើងអាចយល់ព្រះបន្ទូលទ្រង់បាន។ ចូរមានទំនាក់ទំនងល្អជាមួយព្រះជានិច្ច ដោយឆ្លាក់ព្រះបន្ទូលរបស់ទ្រង់នៅក្នុងចិត្ត (២កូរិនថូស ៣:៣) ដោយអនុវត្តនូវការជញ្ជឹងគិតជាប្រចាំ និងការស្ដាប់បង្គាប់ដោយការយល់ដឹង។

អានគម្ពីរ៖ វិវរណៈ ៦-
អធិស្ឋាន៖ ចូរយើងខ្ញុំទុកចិត្តទាំងស្រុងលើគំនិតរបស់ព្រះចំពោះយើងខ្ញុំ ហើយស្ដាប់ដោយយកចិត្តទុកដាក់ពេលទ្រង់មានបន្ទូល តាមរយៈព្រះគម្ពីរ។

©សម្ព័ន្ធព្រះបន្ទូលកូរ៉េ និងCTM


Show Comments: OR

No comments:

Post a Comment