Page


Monday, December 7, 2015

ព្រះបន្ទូលថ្ងៃនេះ

ព្រះគ្រីស្ទ ដែលជាយុថ្កានៃព្រលឹង
ហេព្រើរ ៦:-២០

អត្ថបទថ្ងៃនេះ ប្រាប់ឲ្យដឹងថា គ្រីស្ទានដែលមិនពេញវ័យអាចនៅឆ្ងាយពីការសង្គ្រោះ ហើយបញ្ជាក់ម្ដងទៀតអំពីភាពច្បាស់លាស់នៃការសង្គ្រោះ ដែលព្រះគ្រីស្ទនឹងសម្រេច។

តើព្រះជានរណា?

            ១៦-១៨ ព្រះមិនកុហកអំពីការសន្យារបស់ទ្រង់ឡើយ ដូច្នេះហើយការសន្យារបស់ទ្រង់ត្រូវតែសម្រេច ដោយភាពស្មោះត្រង់របស់ទ្រង់។ ដូច្នេះ ដោយជឿថា ព្រះជាទីពឹងជ្រករបស់យើងនោះ យើងនឹងទទួលបាននូវការកំសាន្ត។ ចូរកាន់ខ្ជាប់ទៅនឹងការសន្យានេះ ហើយកុំបោះបង់ចោលសេចក្ដីជំនឿ សេចក្ដីស្រលាញ់ និងសេចក្ដីសង្ឃឹម ទោះស្ថិតក្នុងកាលៈទេសៈណាក្ដី។

គិត និងស្វែងយល់

            យើងមិនត្រូវថប់បារម្ភ ឬ ខ្វល់ខ្វាយពីការសង្គ្រោះរបស់យើងឡើយ ពេលដែលមើលទៅអ្នកខ្លះដូចជាមិនបានទទួលការសង្គ្រោះ ពេលគេបានជឿលើព្រះយេស៊ូវ នេះមកពីគេជឿដោយមានការសង្ស័យ (៤-៨)។ អ្វីដែលយើងត្រូវធ្វើ គឺរក្សាសេចក្ដីជំនឿរបស់ខ្លួនដល់ទីបញ្ចប់ ហើយជឿលើការសន្យានៃការសង្គ្រោះមកពីព្រះ។ ព្រះបានសន្យាដល់អ័ប្រាហាំ ពូជពង្សរបស់គាត់នឹងបានចម្រើនឡើង ហើយតាមរយៈការរងចាំដោយអត់ធ្មត់ នោះអ័ប្រាហាំបានឃើញការសន្យានោះ បានសម្រេច។ ដូចគ្នានេះដែរ បើយើងជឿលើការសន្យានៃការសង្គ្រោះ ដែលមកពីព្រះ ហើយមានការអត់ធ្មត់ផងដែរនេះ យើងនឹងទទួលបាននូវការសង្គ្រោះ ដែលទ្រង់បានសន្យា (៩-២០)។

តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំ?

            ១១-១២ មនុស្សគ្រប់គ្នានៅក្នុងស្រុកភូមិយើងត្រូវមានចិត្តចង់បម្រើអ្នកដទៃ ហើយអនុវត្តដោយឧស្សាហ៍នូវសេចក្ដីស្រលាញ់ចំពោះព្រះអម្ចាស់។ នេះជាផ្លូវជីវិតពិតនៃពួកអ្នកដែលនឹងទទួលនូវការសន្យារបស់ព្រះ។

អានគម្ពីរ៖ ១ថែស្សាឡូនិច ១-
អធិស្ឋាន៖ សូមសរសើរដល់ទ្រង់ ដែលបានផ្ដល់ដល់យើងខ្ញុំនូវការសន្យានៃជីវិតអស់កល្ប និងសរសើរដល់ព្រះយេស៊ូវ ដែលនាំផ្លូវយើងខ្ញុំ៕


©សម្ព័ន្ធព្រះបន្ទូលកូរ៉េ និងCTM
Show Comments: OR

No comments:

Post a Comment