ស្ដេចនៃភាពសុចរិត និងស្ដេចនៃសេចក្ដីសុខសាន្ត
ហេព្រើរ ៧:១-១០
ដើម្បីណែនាំឲ្យគេស្គាល់ព្រះយេស៊ូវ
ថាជាសម្ដេចសង្ឃយ៉ាងច្បាស់នោះ អ្នកនិពន្ធនេះ
ក៏ផ្ដល់ពត៌មានអំពីលោកម៉ិលគីស្សាដែកជាមុន។
តើព្រះជានរណា?
៤-១០ ព្រះយេស៊ូវគ្រីស្ទទ្រង់ខ្ពស់ជាងពួកសង្ឃណាទាំងអស់របស់អ៊ីស្រាអែល។
ពេលលោកម៉ិលគីស្សាដែកបានឲ្យពរដល់អ័ប្រាហាំនោះ គាត់បានឲ្យពរដល់ភាពទាបជាងរបស់អ័ប្រាហាំ។
ភាពជាសង្ឃរបស់ព្រះយេស៊ូវ តាមលំនាំនៃលោកម៉ិលគីស្សាដែកនោះ
ធំជាងភាពជាសង្ឃរបស់ពួកលេវីដែលជាពូជពង្សរបស់អ័ប្រាហាំឆ្ងាយណាស់។ ព្រះយេស៊ូវខ្ពស់ជាង
ហើយធំជាងសង្ឃណាទាំងអស់ តែទ្រង់បានបន្ទាបខ្លួន ដើម្បីបម្រើយើង។
ចូរយើងជញ្ជឹងគិតលើព្រះយេស៊ូវ។
គិត និងស្វែងយល់
លោកម៉ិលគីស្សាដែក
ជាស្ដេចនៃក្រុងសាឡិម និងជាសម្ដេចសង្ឃនៃព្រះដ៏ខ្ពស់បំផុតនោះ ជាមនុស្សអាថ៌កំបាំង
ដែលគ្មានសាវតា។ គាត់ជាសង្ឃដ៏នៅអស់កល្ប ដូចជាព្រះរាជបុត្រានៃព្រះដែរ (១-៣)។ ពេលអ័ប្រាហាំបានជួបនិងលោកម៉ិលគីស្សាដែកនោះ
គាត់ក៏បានជូន១ភាគក្នុង១០នៃគ្រប់ទាំងរបស់ដែលគាត់មានដល់លោកម៉ិលគីស្សាដែក
ហើយម៉ិលគីស្សាដែកក៏បានឲ្យពរដល់អ័ប្រាហាំ។ ដោយព្រោះអ្នកខ្ពស់ជាង
បានឲ្យពរដល់អ្នកទាបជាងនោះ ការនេះបញ្ជាក់ថា លោកម៉ិលគីស្សាដែកខ្ពស់ជាងអ័ប្រាហាំ
ហើយគាត់ជាមនុស្ស ដែលធំជាងពួកសង្ឃលេវី ដែលត្រូវស្លាប់ផង (៤-១០)។
តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំ?
១-៤ ការទទួលស្គាល់របស់អ័ប្រាហាំ នូវភាពធំឧត្តមរបស់លោកម៉ិលគីស្សាដែក
គឺជាកំណើតអាថ៌កំបាំងមួយនៃព្រះគុណព្រះ។ ដូចគ្នានេះដែរ ជំនឿរបស់យើង
ដែលថាព្រះគ្រីស្ទជាព្រះអម្ចាស់នៃយើងនោះ ក៏ជាកំណើតអាថ៌កំបាំងនៃព្រះគុណព្រះដែរ។
អានគម្ពីរ៖ ១ធីម៉ូថេ ១-៣
អធិស្ឋាន៖ សូមឲ្យយើងខ្ញុំបង្ហាញពីលក្ខណៈទ្រង់
ក្នុងនាមជាអ្នកស្រុកភូមិ ដែលបម្រើទ្រង់ដ៏ជាស្ដេចនៃសេចក្ដីសុចរិត
និងស្ដេចនៃសេចក្ដីសុខសាន្ត។
©សម្ព័ន្ធព្រះបន្ទូលកូរ៉េ និងCTM

