Page


Sunday, January 24, 2016

ព្រះបន្ទូលថ្ងៃនេះ

ផារ៉ោនថ្មី ស្ថានភាពថ្មី
និក្ខមនំ ១:-២២

            អ៊ីស្រាអែលបានកើតកូនពូនចៅយ៉ាងច្រើនក្នុងស្រុកអេស៊ីព្ទ យោងតាមការតាំងសញ្ញា ដែលព្រះផ្ដល់ឲ្យអ័ប្រាហាំ។ តែស្ដេច ដែលមិនស្គាល់យ៉ូសែបក៏ឡើងមកកាន់អំណាច ហើយចាប់ផ្ដើមគាប់សង្កត់អ៊ីស្រាអែល។

តើព្រះជានរណា?
            - ព្រះបានអនុវត្តដោយស្មោះត្រង់នូវការសន្យាចំពោះពូជពង្ស ដែលទ្រង់ផ្ដល់ឲ្យអ័ប្រាហាំ (លោកុប្បត្តិ ១២:២)។ មនុស្ស ៧០នាក់ ដែលមករស់នៅលើទឹកដីអេស៊ីព្ទពីដំបូងនោះ ពេលបានកើតចំនួនយ៉ាងច្រើន រហូតដល់ធ្វើឲ្យពួកអេស៊ីព្ទមានការព្រួយបារម្ភ។ ពេលវេលាបានកន្លងផុតទៅ ហើយតួអង្គប្រវត្តិសាស្រ្ត ក៏ផ្លាស់ប្ដូរដែរ តែព្រះនៅតែបន្តប្រវត្តិសាស្រ្តទ្រង់ ហើយធ្វើតាមការសន្យា ដោយស្មោះត្រង់ក្នុងនាមជាស្ដេចដ៏នៅអស់កល្ប។
គិត និង ស្វែងយល់
            យ៉ូសែប ដែលជាមន្ត្រីថ្នាក់ខ្ពស់នៅអេស៊ីព្ទនោះ ក៏បានហៅគ្រួសារយ៉ាកុប (អ៊ីស្រាអែល) ឲ្យមករស់នៅលើទឹកដីអេស៊ីព្ទ។កាលពីទើបមកដល់អេស៊ីព្ទ អ៊ីស្រាអែលមានគ្នាតែ ៧០នាក់ប៉ុណ្ណោះតែពេលនេះ គេក្លាយជាជាតិសាសន៍ដ៏ធំមួយ។ ការសន្យារបស់ព្រះ (លោកុប្បត្តិ ៤៦:៣) បានសម្រេចហើយ (១-៧)។ តែមានស្ដេចថ្មីឡើងមកសោយរាជ្យក្នុងស្រុកអេស៊ីព្ទ ដែលស្ដេចនោះ មិនស្គាល់យ៉ូសែបទេ ហើយបានយល់ថា ពួកអ៊ីស្រាអែលជាសាសន៍នាំឲ្យគ្រោះថ្នាក់ ទើបស្ដេចនោះ ចាប់ផ្ដើមគាបសង្កត់ពួកគេ។ ពួកអ៊ីស្រាអែលបានក្លាយទៅជាទាសករនៃស្ដេចផារ៉ោន ហើយស្ដេចនេះ ក៏បានបង្គាប់ឲ្យពួកឆ្មបសាសន៍ហេព្រើរសម្លាប់កូនក្មេងប្រុសទាំងអស់។ តែទោះជាមានការគាបសង្កត់បែបនេះក្ដី ក៏អ៊ីស្រាអែលនៅបន្តបង្កើតកូនចៅយ៉ាងច្រើនដែរ (៨-២២)។
តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំ?
          ១៥-២២ ពួកឆ្មបសាសន៍ហេព្រើរបានកោតខ្លាចដល់ព្រះ ជាងខ្លាចផារ៉ោន។ គេមិនធ្វើតាមបង្គាប់ផារ៉ោន ហើយក៏ទុកពួកក្មេងប្រុសឲ្យនៅមានជីវិត។ បើទុកពួកក្មេងប្រុសឲ្យមានជីវិត នោះជីវិតពួកឆ្មបត្រូវស្ថិតក្នុងគ្រោះថ្នាក់ តែគេបានប្រថុយជីវិតខ្លួន ព្រោះគេធ្វើតាមព្រះ។ ក្នុងពិភពលោកសព្វថ្ងៃនេះ យើងអាចរស់បានទាល់តែយើងផ្ដួលអ្នកដទៃ តើយើងសម្រេចចិត្តយ៉ាងណា?

អានគម្ពីរ៖ និក្ខមនំ ៣០-៣២
អធិស្ឋាន៖ ទ្រង់ជាម្ចាស់នៃប្រវត្តិសាស្រ្ត និងជីវិតមនុស្ស។ សូមឲ្យយើងខ្ញុំកោតខ្លាចទ្រង់ ពេលសម្រេចចិត្តទៅលើអ្វីមួយ។

©សម្ព័ន្ធព្រះបន្ទូលកូរ៉េ និងCTM

Show Comments: OR

No comments:

Post a Comment