ពីទន្លេនីលទៅរាជវាំង
និក្ខមនំ ២:១-១០
ឪពុកម្ដាយម៉ូសេ
បានលាក់កូននោះទុកអស់ពេល៣ខែ រួចក៏យកកូននោះទៅដាក់ក្នុងកូនទូក
ធ្វើពីដើមបបុស ទៅបណ្ដែតទឹកកណ្ដាលគុម្ពត្រែងនាមាត់ទន្លេ។ ទារកម៉ូសេ
ក៏ត្រូវបុត្រីស្ដេចផារ៉ោនឃើញ ហើយយកទៅចិញ្ចឹមធ្វើជាកូន។
តើព្រះជានរណា?
១-១០ ព្រះបានចិញ្ចឹមម៉ូសេ
ដែលនឹងជួយសង្គ្រោះអ៊ីស្រាអែលនៅពេលក្រោយ តាមវិធីសាស្រ្តដែលគ្មាននរណានឹងស្មានដល់។
ព្រះធ្លាប់ដឹកនាំយ៉ូសែប តាមវិធីសាស្រ្ត ដែលគ្មាននរណាស្មានត្រូវ
ដើម្បីជួយអ៊ីស្រាអែលឲ្យរួចផុតពីគ្រោះអត់ឃ្លានរួចមកហើយ។
ពេលនេះព្រះបាននាំម៉ូសេតាមមធ្យោបាយសម្ដែងល្ខោនដ៏រំជើបរំជួលជាងមុនទៅទៀត។
ការនេះបង្ហាញថា ព្រះមានគំនិតផ្តួចផ្ដើមលើគ្រប់ប្រវត្តិសាស្រ្ត។ សព្វថ្ងៃនេះ
តើព្រះដ៏ជាម្ចាស់នៃប្រវត្តិសាស្រ្តដឹកនាំយើងយ៉ាងណា?
គិត និង ស្វែងយល់
ម៉ូសេបានកើតក្នុងគ្រា
ដែលស្ដេចផារ៉ោនចេញបង្គាប់ឲ្យកូនក្មេងប្រុសហេព្រើរត្រូវបោះទៅក្នុងទឹកទន្លេ
ហើយគាត់ក៏ត្រូវទទួលនូវវាសនាអាក្រក់នេះដែរ។
តែព្រះបានជួយសង្គ្រោះម៉ូសេពីទន្លេនីលតាមរយៈបុត្រីផារ៉ោន។ ហើយគាត់ក៏បានធំធាត់
ដោយមានសុវត្ថិភាពក្នុងវាំងរបស់ផារ៉ោន។ ជាងនេះទៅទៀត
ព្រះបានធ្វើឲ្យម្ដាយបង្កើតរបស់ម៉ូសេ ក្លាយជាមេដោះរបស់គាត់
ដើម្បីចិញ្ចឹមម៉ូសេឲ្យធំធាត់នៅក្នុងវាំងអេស៊ីព្ទ ដោយមិនបាត់បង់នូវអត្តសញ្ញាណ
ជាសាសន៍ហេព្រើររបស់ខ្លួនឡើយ (១-១០)។
តើព្រះកំពុងបង្រៀនអ្វីដល់ខ្ញុំ?
១-២ ឪពុកម្ដាយម៉ូសេមិនព្រមធ្វើតាមបញ្ជារបស់ផារ៉ោនឡើយ
ហើយដោយសារជំនឿ (ហេព្រើរ ១១:២៣)។
គេក៏មិនយកកូនខ្លួនទៅបោះក្នុងទន្លេដែរ។ សព្វថ្ងៃនេះ
តើយើងមិនព្រមបោះកូនយើងទៅក្នុងសំរាមនៃជោគជ័យ តាមការបង្គាប់នៃលោកិយទេឬ?
ចូរស្វែងរកជំនឿ ដែលអាចជួយឲ្យយើងចិញ្ចឹមកូនចៅឲ្យក្លាយជាក្មេងល្អ (២) នៅចំពោះព្រះ
ជាជាងការស្វែងរកជោគជ័យក្នុងលោកិយនេះ។
អានគម្ពីរ៖
និក្ខមនំ ៣៣-៣៥
អធិស្ឋាន៖
សូមជួយយើងខ្ញុំ និងរាស្រ្តរបស់យើងខ្ញុំឲ្យរួចពីសំរាមនៃអាណាចក្រនេះ។
©សម្ព័ន្ធព្រះបន្ទូលកូរ៉េ និងCTM

